ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខេត្តឈៀងរ៉ៃហាមឃាត់មិនឱ្យមានចរាចរចេញ/ចូលសត្វជ្រូករយៈពេលកន្លះឆ្នាំ​ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

    BY autoadmin September 19, 2019
    ខេត្តឈៀងរ៉ៃហាមឃាត់មិនឱ្យមានចរាចរចេញ/ចូលសត្វជ្រូករយៈពេលកន្លះឆ្នាំ​ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

    មន្រ្តីបសុសត្វនៅខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃបានហាមឃាត់ចលនាសត្វជ្រូករស់ទាំងក្នុងនិងក្រៅខេត្ត រយៈពេល ៦ខែ បន្ទាប់ពីរកឃើញថា មានជ្រូកជាច្រើនបានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ។ សត្វជ្រូករាប់រយក្បាលនៅ Mae Sai, Mae Chan និងស្រុកមួយចំនួនទៀតនៅក្នុងខេត្តត្រូវបានគេយកទៅសម្លាប់ចោល ហើយសពរបស់ពួកវាក៏ត្រូវបានបំផ្លាញ។ ក្រុមមន្រ្តីក៏បានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះយានយន្ត ដែលចេញ/ចូលខេត្ត ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។

    មន្ដ្រីម្នាក់បាននិយាយថា ការសម្លាប់សត្វជ្រូកនៅទូទាំងតំបន់ជុំវិញដែលគេរកឃើញមានមេរោគ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដែលអាចការពារការរីករាលដាលនៃជំងឺនេះបាន។ ការរីករាលដាលនៃជំងឺប៉េស្តជ្រូកនៅតែបន្តជាមួយនឹងការព្យាករណ៍ថា ជំងឺនេះនឹងកាត់បន្ថយប្រភពសាច់ប្រូតេអ៊ីនចំនួន ២០ភាគរយ នៅចុងឆ្នាំនេះ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិកមានវត្តមាននៅទូទាំងទ្វីបអាស៊ីក៏ដូចជាប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសចុងក្រោយបង្អស់ដែលមានការផ្ទុះឡើងនៃជំងឺនេះ៕

    អត្ថបទ៖ លីដា

    Share This Post: