សាលារៀនរាប់ពាន់នៅទូទាំងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីត្រូវបិទទ្វារ ដោយសារអ័ព្ទពុលកាន់តែអាក្រក់
សាលារៀនរាប់ពាន់ត្រូវបានបិទនៅទូទាំងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍នេះ ដែលវាបានប៉ះពាល់ដល់សិស្សយ៉ាងតិច ១.៧លាននាក់ ខណៈដែលមានអ័ព្ទពុលពីភ្លើងឆេះព្រៃបានបណ្តាលឱ្យធ្លាក់ចុះគុណភាពខ្យល់។ សាលារៀនជិត ២,៥០០ ត្រូវបានគេបញ្ជាឱ្យបិទទ្វារនៅប្រទេសម៉ាឡេស៊ីរួមទាំងជិត ៣០០ នៅក្នុងរដ្ឋធានីកូឡាឡាំពួ ដែលរងការវាយប្រហារដោយផ្សែងអ័ព្ទ។ ហើយក៏ដោយសារក្តីកង្វល់អំពីសុខភាពបណ្តាលមកពីអ័ព្ទពុលចេញពីអណ្តាតភ្លើងនៅកោះស៊ូម៉ាត្រា និងកោះ Borneo របស់ឥណ្ឌូនេស៊ី ទើបពួកគេសម្រេចមិនឱ្យសិស្សផ្អាកទៅរៀនសិន។

ចំណែកប្រទេសឥណ្ឌូនេស៊ីបាននិយាយថា សាលារៀនរាប់រយកន្លែងនៅក្នុងខេត្ត Riau ដែលរងគ្រោះខ្លាំងនៅលើកោះស៊ូម៉ាត្រា ក៏នឹងត្រូវបិទផងដែរនៅថ្ងៃព្រហស្បតិ៍នេះ ដោយមាន ៨០០សាលាត្រូវបានបិទ ខណៈដែលប្រហែលជា ១,៣០០ ត្រូវបានបិទនៅក្នុងខេត្ត Kalimantan កណ្តាលនៅលើកោះ Borneo ។ វាមិនច្បាស់ទេថា តើមានសិស្សប៉ុន្មាននាក់ត្រូវបង្ខំចិត្តឱ្យនៅផ្ទះមិនទៅណា ប៉ុន្តែក្រុងចាការតាកំពុងដាក់ពង្រាយកម្លាំងសន្តិសុខរាប់ពាន់នាក់ និងយន្ដហោះបាញ់ទឹក ដើម្បីទប់ទល់នឹងអគ្គិភ័យដែលភាគច្រើនចាប់ផ្តើមដោយអគ្គិភ័យខុសច្បាប់ ដែលឈូសឆាយដីសម្រាប់ធ្វើចម្ការ

អត្ថបទ៖ លីដា