ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំងឺសួតបង្កដោយបារីអេឡិចត្រូនិក បន្ដសម្លាប់មនុស្សរហូតដល់ ៨នាក់ហើយ

    BY autoadmin September 20, 2019
    ជំងឺសួតបង្កដោយបារីអេឡិចត្រូនិក បន្ដសម្លាប់មនុស្សរហូតដល់ ៨នាក់ហើយ

    នៅចាំព័ត៌មានពីជំងឺសួតយ៉ាងអាថ៌កំបាំង ដែលបណ្តាលមកពីការជក់បារីអេឡិចត្រូនិកពីប៉ុន្មានរយៈមុនដែរទេ? ឥឡូវនេះវាបានសម្លាប់មនុស្សសរុប ៨នាក់ហើយ ខណៈជនរងគ្រោះ ៥៣០នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។ បើតាមរដ្ឋបាល​ចំណីអាហារ​ និង​ឪ​ស​ថរបស់អាមេរិក (FDA) ក៏បានបង្ហាញឱ្យដឹងថា ភាគច្រើននៃអ្នកជំងឺទាំងនោះគឺ៖

    – ៣ ភាគ ៤ ជាបុរស។
    – ២ ភាគ ៣ មានអាយុចាប់ពី ១៨ ទៅ ៣៤ឆ្នាំ។
    – ១៦% អាយុក្រោម ១៨ឆ្នាំ នៅឡើយ។

    ក្រោយការស្រាវជ្រាវជាច្រើន រដ្ឋបាលបានរកឃើញថា វីតាមីនអ៊ីអាសេតាត (vitamin E acetate) មាននៅក្នុងគំរូតេស្តមួយចំនួន ដែលពួកគេជឿថាវាអាចជាមូលហេតុនៃជំងឺសួតទាំងនេះ។ គួរឱ្យដឹងដែរថា មនុស្សជាង ៥០០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺដង្ហើមទាក់ទងនឹងការជក់បារីអេឡិចត្រូនិក ប៉ុន្តែមូលហេតុយ៉ាងណាឱ្យច្បាស់ នៅតែមិនទាន់ដឹងនៅឡើយទេ៕

    អត្ថបទ៖ លីដា

    Share This Post: