ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកតាម្នាក់នេះមានដុះស្នែងលើក្បាលយ៉ាងចម្លែក ប៉ុន្តែសំណាងល្អគ្រូពេទ្យវះកាតឱ្យទាន់ពេល

    BY autoadmin September 20, 2019
    លោកតាម្នាក់នេះមានដុះស្នែងលើក្បាលយ៉ាងចម្លែក ប៉ុន្តែសំណាងល្អគ្រូពេទ្យវះកាតឱ្យទាន់ពេល

    ឥណ្ឌា៖ លោកតា Shyam Lal Yadav មានដុំពកនៅលើក្បាលរបស់គាត់ប្រហែលជា ៥ឆ្នាំហើយ។ ដោយដំបូងឡើយវាគ្រាន់តែជាដុំពកតូចធម្មតា មិនបានធ្វើទុក្ខអ្វីនោះទេ ប៉ុន្តែមិនយូរប៉ុន្មានដុំពកនោះក៏ចាប់ផ្ដើមលូតលាស់ដូចជាស្នែងសត្វយ៉ាងអាថ៌កំបាំង។ លោកតាត្រូវបាកគេឱ្យដឹងថា ជាកសិករ មានអាយុ ៧៤ឆ្នាំ មកពីភូមិ Rahli ក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ហើយជាធម្មតាគាត់តែងតែប្រាប់ឱ្យជាងកាត់សក់ កាត់ដុំពកនោះចេញពីក្បាលរបស់គាត់។ យ៉ាងណាក៏វាមិនបានធ្វើឱ្យដុំពកនោះបាត់ទៅវិញនោះទេ ដោយប៉ុន្មានរយៈថ្មីៗនេះវាប្រែខ្លួនកាន់តែធំ និងដុះចេញពីក្បាលរបស់គាត់ដូចជាស្នែងរហូតដល់ ១០សង់ទីម៉ែត្រ ឯណោះ។

    ដោយសារតែវាកាន់តែធំឡើង និងពិបាកក្នុងការដោះស្រាយ លោកតា Shyam គ្មានជំរើសក្រៅពីស្វែងរកជំនួយពីគ្រូពេទ្យវះកាត់នោះទេ។ ក្រោយមកគ្រូពេទ្របានវះកាត់ស្នែងនោះចេញ និងបានកាត់ឫសវាចេញដើម្បីកុំឱ្យដុះចេញម្ដងទៀត។ ប៉ុន្តែសម្រាប់មូលហេតុដែលបណ្ដាលឱ្យមានស្នែងនេះ គឺនៅមិនច្បាស់នៅឡើយ។ យ៉ាងណាក៏ដោយលោកគ្រូពេទ្យដែលបានវះកាត់ឱ្យគាត់បាននិយាយថា បញ្ហានេះអាចបណ្ដាលមកពីតំណភ្ជាប់ទៅនឹងវិទ្យុសកម្ម និងការប៉ះពាល់នឹងកាំរស្មីយូវី។ វាត្រូវបានគេហៅថា “sebaceous horn” តាមបែបវេជ្ជសាស្ត្រ ហើយសម្រាប់ព័ត៌មានលម្អិតនៃករណីនេះ នឹងត្រូវបានបញ្ជូនទៅកាន់សារព័ត៌មានអន្តរជាតិ ដោយសារតែការលូតលាស់របៀបនេះកម្រកើតមានបំផុត៕

    អត្ថបទ៖ លីដា

    Share This Post: