វៀតណាមជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ជាប្រទេសសម្រាប់ការវិនិយោគ
របាយការណ៍ថ្មីៗរបស់សារព័ត៌មានអាមេរិក និងរបាយការណ៍ពិភពលោក (U.S. News & World Report) បានដាក់ចំណាត់ថ្នាក់ឱ្យវៀតណាមឈរនៅលេខរៀង ទី៨ ក្នុងចំនោមប្រទេសសេដ្ឋកិច្ចទាំង២៩ ដែលកើនឡើងពីលេខរៀង ទី២៣ កាលពីឆ្នាំទៅ។ ទន្ទឹមនឹងនេះដែរប្រទេសជិតខាងមួយចំនួនដូចជា៖ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី បានឈរក្នុងលំដាប់ទី១៣ ទី១៤ និងទី១៨ តៗគ្នា។ យោងតាមរបាយការណ៍កំណែទម្រង់គោលនយោបាយសេដ្ឋកិច្ច policyi mới ដែលចាប់ផ្តើមនៅ ឆ្នាំ១៩៨៦ គឺជាអ្នកដែលបានជួយប្រទេសវៀតណាមផ្លាស់ប្តូរទៅជាប្រទេស ដែលមានការប្រកួតប្រជែងកាន់តែទំនើប។

កិច្ចខិតខំប្រឹងប្រែងបន្តរបស់វៀតណាម ក្នុងការកាត់បន្ថយភាពឯកោចេញពីអន្តរជាតិត្រូវបានបង្ហាញឱ្យឃើញជាក់ស្ដែង ដោយខ្លួនបានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០៧ និងការចូលរួមក្នុងការចរចាពាណិជ្ជកម្មសេរីជាមួយភាពជាដៃគូអន្តរប៉ាស៊ីហ្វិកក្នុង ឆ្នាំ២០១០។ ក្នុងចំណោមអង្គការអន្តរជាតិ ដែលវៀតណាមជាសមាជិករួមមាន៖ អង្គការសហប្រជាជាតិ វេទិកាតំបន់អាស៊ាន និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកផងដែរ។
U.S. News & World Report គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលផ្សាយព័ត៌មាន ការវិភាគ ដំបូន្មានអតិថិជន និងចំណាត់ថ្នាក់។ មនុស្សជាង ២០,០០០នាក់ មកពីទូទាំងពិភពលោកបានចូលរួមក្នុងការសិក្សានេះ។
ចំណាត់ថ្នាក់នៃប្រទេសល្អបំផុតដើម្បីវិនិយោគ គឺជាលទ្ធផលនៃការស្ទង់មតិដែលផ្អែកលើការយល់ឃើញជាសកល និងចំណាត់ថ្នាក់ប្រទេស គឺផ្អែកលើពិន្ទុខ្ពស់បំផុតក្នុងចំណោមអ្នកសម្រេចចិត្តក្នុងអាជីវកម្មជិត ៧,០០០នាក់ លើការប្រមូលផ្តុំនៃគុណលក្ខណៈរបស់ប្រទេស ដែលមានការវាយតម្លៃទៅលើ ៨ចំណុច រួមមាន៖ អំពើពុករលួយ សក្ដានុពល ស្ថេរភាពសេដ្ឋកិច្ច ភាពជាសហគ្រិន បរិស្ថានពន្ធអំណោយផល ការច្នៃប្រតិដ្ឋ កម្លាំងពលកម្មជំនាញ និងបច្ចេកទេស។

អត្ថបទ៖ លីដា