ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃគ្រោងសាងសង់បង្គន់ក្រោមដីនៅឯប៉ាតាយ៉ា ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ឆ្នេរ

    BY autoadmin September 21, 2019
    ថៃគ្រោងសាងសង់បង្គន់ក្រោមដីនៅឯប៉ាតាយ៉ា ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ឆ្នេរ

    ថៃ៖ យោងតាមរបាយការណ៍មួយនៅក្នុងកាសែត The Pattaya News បានឱ្យដឹងថា អភិបាលខេត្តមានផែនការគ្រោងនឹងសាងសង់បង្គន់សាធារណៈថ្មីនៅក្រោមដីនៅឯឆ្នេរប៉ាតាយ៉ា (Pattaya) ។ អភិបាលរងលោក Pattana Boonsawad មានប្រសាសន៍ថា ៤ទីតាំងក្រោមដីនឹងត្រូវសាងសង់នៅតាមបណ្តោយផ្លូវឆ្នេរប៉ាតាយ៉ា ដោយមានគ្រឿងបរិក្ខារបន្ថែមទៀត ត្រូវបើកនៅលើឆ្នេរ Jomtien និង Dongtan ។ ពួកគេយល់ថា គម្រោងសាងសង់បង្គន់ក្រោមដីគួរតែត្រូវលើកឡើង ដោយពួកគេឃើញថានៅវៀតណាមក៏ទទួលបានលទ្ធផលល្អចំពោះគម្រោងបែបនេះ។

    គម្រោងនេះគឺជាផ្នែកមួយនៃផែនការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប៉ាតាយ៉ា ដែលធុងដាក់សំបកបារីទំនើបៗក៏នឹងត្រូវបានបំពាក់នៅទីតាំងថ្មីផងដែរ។ វាត្រូវបានគេយល់ថា សំណើនេះគឺទើបតែមាននៅក្នុងដំណាក់កាលនៃការធ្វើផែនការសម្រាប់ពេលនេះ។ អាជ្ញាធរមូលដ្ឋានត្រូវតែស្វែងរកទីតាំងសមស្របសម្រាប់ទីតាំងថ្មី ហើយបន្ទាប់មកដាក់ពាក្យសុំថវិកាបន្ថែម។ មិនមានការលើកឡើងអំពីថាតើបង្គន់សាធារណៈថ្មីអាចប្រើប្រាស់បានដោយឥតគិតថ្លៃ ឬយ៉ាងណានោះទេ៕

    អត្ថប​ទ៖ លីដា

    Share This Post: