ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អភិបាលរដ្ឋ Michigan សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ស្កាត់ផលប៉ះពាល់ពីស្ថានីយ៍អវកាសចិន ដែលនឹងហោះមកបុកភពផែនដីក្នុងពេលខាងមុខ

    BY Khmernote Media April 2, 2018
    អភិបាលរដ្ឋ Michigan សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ស្កាត់ផលប៉ះពាល់ពីស្ថានីយ៍អវកាសចិន ដែលនឹងហោះមកបុកភពផែនដីក្នុងពេលខាងមុខ

    អាមេរិក៖ គិតមកទល់ពេលនេះអភិបាលរដ្ឋ Michigan សហរដ្ឋអាមេរិក លោក Rick Snyder បានសម្រេចដាក់ឲ្យមានប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់ (SEOC) ​រួចរាល់ហើយ ដើម្បីទប់ស្កាត់ផលប៉ះពាល់នានា ដែលអាចកើតចេញពីស្ថានីយ៍អវកាសរបស់ចិន បានដើរផុតការគ្រប់គ្រង និងអាចហោះមកបុកភពផែនដីក្នុងពេលដ៏ឆាប់ខាងមុខនេះ។

    សូមរលឹកឡើងវិញថា កន្លងមកមានការព្យាករណ៍មួយបានរកឃើញថា ស្ថានីយ៍អវកាសមួយរបស់ចិន ដែលមានទម្ងន់៨,៥ តោន និងផ្ទុកដោយសារធាតុគិមីជាច្រើនអាចនឹងហោះមកបុកភពផែនដីវិញ​ដើមខែមេសាខាងមុខនេះ បន្ទាប់ពីស្ថានីយ៍អវកាសមួយនេះបានដើរផុតកន្លងនៃការគ្រប់គ្រងរបស់មនុស្សចាប់តាំងពីឆ្នាំ ២០១៦ មក។

    ក្នុងនោះផងដែរគេបានព្យាករណ៍ទៀតថា ស្ថានីយ៍អវកាសនេះអាចនឹងហោះទៅបុកតំបន់មួយចំនួនដូចជាទីក្រុង New York,  Barcelona, Beijing, Chicago, Istanbul, Rome ,Toronto និងទីក្រុង Michigan។ គ្រប់តំបន់ដែលអាចទទួលរងនូវការប៉ះទង្គិចពីស្ថានីយ៍អវកាសនេះសុទ្ធតែបានត្រៀមខ្លួន និងបានព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារ និងបញ្ចៀសបញ្ហាផ្សេងដែលអាចកើតមានដោយយថាហេតុអស់ពីលទ្ធភាពហើយ។​ គេសង្ឃឹមថា ស្ថានីយ៍អវកាសរបស់ចិននេះ នឹងមិនបង្កគ្រោះមហរន្តរាយដល់ពីភពលោកច្រើននោះទេ៕


    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay