ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទាំងគំនូរដែលបានបាត់មកជាយូរ និងអាចមានតម្លៃជាង ៦លានដុល្លារអាមេរិក ត្រូវបានគេប្រទះឃើញព្យួរក្នុងផ្ទះបាយស្ត្រីចំណាស់ម្នាក់

    BY autoadmin September 25, 2019
    ផ្ទាំងគំនូរដែលបានបាត់មកជាយូរ និងអាចមានតម្លៃជាង ៦លានដុល្លារអាមេរិក ត្រូវបានគេប្រទះឃើញព្យួរក្នុងផ្ទះបាយស្ត្រីចំណាស់ម្នាក់

    ផ្ទាំងគំនូរដែលបានបាត់រាប់ឆ្នាំមួយផ្ទាំង ត្រូវបានគេប្រទះឃើញព្យួរក្នុងផ្ទះរបស់ស្ត្រីចំណាស់ម្នាក់នៅក្បែរទីក្រុងប៉ារីស។ វាគឺជាស្នាដៃដែលបានបាត់បង់ជាយូរមកហើយ ដោយវិចិត្រករ Cimntue ឬ Cenni di Pepo ជាអ្នកស្រុក Florence ប្រទេសអ៊ីតាលី។ រូបគំនូរនេះឈ្មោះថា “Christ Mocked” ជាផ្នែកមួយនៃផ្ទាំងគំនូរស៊េរីពីចុងសតវត្សរ៍ទី១៣ ដែលត្រូវបានគេរកឃើញនៅឯភាគខាងជើងនៃប្រទេសបារាំង ក្នុងតំបន់ Compiegne ។ វាត្រូវបានគេគិតថា អាចមានតម្លៃដល់ទៅ ៦លានផោន (៦.៥លានដុល្លារអាមេរិក) បើយកទៅដេញថ្លៃនៅឯកន្លែងដេញថ្លៃខែក្រោយនេះ។

    ស្ត្រីចំណាស់ដែលជាម្ចាស់រូបជឿថា វាជានិមិត្តរូបសាសនាចំណាស់មួយ ហើយក្រុមអ្នកជំនាញក៏យល់ស្របចំពោះការលើកឡើងនេះដែរ។ ពួកគេបានធ្វើតេស្តលើគំនូរស្នាដៃសិល្បៈមួយនោះដោយប្រើពន្លឺអ៊ីនហ្វ្រារ៉េដ ដើម្បីកំណត់ភាពស្រដៀងគ្នាជាមួយស្នាដៃរបស់វិចិត្រករជនជាតិអ៊ីតាលីឈ្មោះ Cimabue ហើយទីបំផុតពួកគេបានរកឃើញថា វាចេញពីស្នាដៃតែមួយ។ អ្នកជំនាញខាងសិល្បៈបារាំងលោក Éric Turquin បាននិយាយថា “គំនូរនេះធ្វើឡើងដោយដៃតែមួយ” វាត្រូវបានគេជឿថា ជាផ្នែកមួយនៃប៉ូលីពធិច (polyptych) ជាផ្ទាំងគំនូរធំដែលត្រូវបានបែងចែកជាបន្ទះជាច្រើន បង្ហាញពីភាពមោះមុតរបស់ព្រះគ្រីស្ទ និងការឆ្កាង ដែលមានកាលបរិច្ឆេទតាំងពីឆ្នាំ១២៨០។

    គំនូររបស់ Cimabue គឺជាការជះឥទ្ធិពលយ៉ាងខ្លាំងពីសិល្បៈ Byzantine ដែលជាការធ្វើនៅលើបន្ទះឈើ ជាមួយនឹងផ្ទៃខាងក្រោយជាពណ៌មាស។ ផ្ទាំងគំនូរដែលស្ត្រីចំណាស់បានព្យួរនៅក្នុងផ្ទះបាយរបស់គាត់ នឹងត្រូវដាក់លក់ដេញថ្លៃនៅប្រទេសបារាំងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ។ ហើយឈុតពីរផ្សេងទៀត ដែលសុទ្ធតែជាស៊េរីរបស់វិចិត្រករ Cimabue នឹងត្រូវដាក់នៅសាលជាតិនៃទីក្រុងឡុង និង Frick Collection នៅញូវយ៉ក៕

    អត្ថបទ៖ លីដា

    Share This Post: