ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកតវ៉ានៅឥណ្ឌូនេស៊ីរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាប្រឆាំងនឹងច្បាប់ថ្មីមួយចំនួន បូករួមទាំងច្បាប់កាត់ទោសអ្នករួមភេទក្រៅផ្លូវការដែលទើបតែប្រកាសថ្មីៗ

    BY autoadmin September 25, 2019
    អ្នកតវ៉ានៅឥណ្ឌូនេស៊ីរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាប្រឆាំងនឹងច្បាប់ថ្មីមួយចំនួន បូករួមទាំងច្បាប់កាត់ទោសអ្នករួមភេទក្រៅផ្លូវការដែលទើបតែប្រកាសថ្មីៗ

    និស្សិតរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមទីក្រុងនានាទូទាំងប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រឆាំងនឹងការស្នើសុំផ្លាស់ប្តូរក្រមព្រហ្មទណ្ឌដែលពួកគេនិយាយថា នឹងគំរាមកំហែងដល់សេរីភាពស៊ីវិល។ សភាគ្រោងនឹងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ក្រមព្រហ្មទណ្ឌកាលពីថ្ងៃអង្គារ ប៉ុន្តែបានសម្រេចចិត្តពន្យារពេលបោះឆ្នោតលើសេចក្តីព្រាងច្បាប់នេះតាមសំណើរបស់ប្រធានាធិបតី Joko Widodo ។ ការស្នើសុំរបស់លោកឱ្យពន្យារពេលការអនុម័តច្បាប់នេះបានធ្វើឡើង បន្ទាប់ពីការតវ៉ាតាមដងផ្លូវប្រឆាំងនឹងការផ្លាស់ប្តូរ ដែលអ្នករិះគន់និយាយថា អាចនឹងធ្វើឱ្យមានការកែទម្រង់លទ្ធិប្រជាធិបតេយ្យ។

    យោងតាមច្បាប់ថ្មីការរួមដំណេកក្រៅផ្លូវការនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ ចំណែកប្តីប្រពន្ធដែលរស់នៅជាមួយគ្នាដោយមិនបានរៀបការអាចនឹងជាប់ពន្ធនាគាររហូតដល់ ៦ខែ។ អ្នកដែលប្រមាថប្រធានាធិបតី ឬអនុប្រធានអាចត្រូវជាប់ពន្ធនាគាររហូតដល់ ៤ឆ្នាំកន្លះ។ ការពិតវាជាបទឧក្រិដ្ឋមួយក្រោមច្បាប់ឥណ្ឌូណេស៊ីកាលពីឆ្នាំ២០០៦ ប៉ុន្តែត្រូវបានតុលាការធម្មនុញ្ញផ្អាកទៅវិញ បន្ទាប់ពីមានការតវ៉ាតាមផ្លូវច្បាប់របស់ពលរដ្ឋ។ ចំណែកមួយទៀតគឺការរំលូតកូន ដែលអាចមានរយៈពេលអតិបរមា ៤ឆ្នាំ ប្រសិនបើគ្មានករណីលើកលែងនៃការសង្គ្រោះបន្ទាន់ ឬការរំលោភសេពសន្ថវៈ៕

    អត្ថបទ៖ លីដា

    Share This Post: