កីឡា

លោក Massimiliano Allegri បានផ្ទុះសំណើចក្រោយពេលលេចលឺដំណឹងថា Dybala នឹងចាកចេញទៅកាន់ក្លឹប Atletico Madrid នៅក្នុងរដូវកាលក្រោយ

BY
Khmernote Media
March 31, 2018

គ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus លោក Massimiliano Allegri បានផ្ទុះសំណើចក្រោយពេលមានពត៌មានជាច្រើនបានចុះផ្សាយថា៖ ខ្សែប្រយុទ្ធ Paulo Dybala នឹងផ្ទេរទៅកាន់ក្លឹប Atletico Madrid នៅក្នុងរដូវកាលក្រោយ។

ការរាយការណ៍របស់កាសែតប្រទេសអេស្ប៉ាញមួយចំនួនបានអោយដឹងថា៖ ក្លឹប Atletico Madrid កំពុងមានទំនាក់ទំនងជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ហើយអាចនឹងផ្ទេរទៅកាន់ទឹកដី Wanda Metropolitano នៅពេលបញ្ចប់រដូវកាលនេះ ដែលទំនងជាទៅជំនួសដំណែងខ្សែប្រយុទ្ធ Antoine Griezmann ដែលអាចនឹងចាកចេញទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងរដូវកាលក្រោយនេះ។

ការអះអាងរបស់សារពត៌មានអេស្ប៉ាញនេះកើតឡើងក្រោយពេលគេប្រទះឃើញកីឡាករ Paulo Dybala មកកាន់ទីក្រុង Madrid ក្នុងកំឡុងពេលសម្រាកដើម្បីប្រកួតមិត្តភាពអន្ដរជាតិ។ ខ្សែប្រយុទ្ធ Paulo Dybala ត្រូវបានគេប្រទះឃើញនៅក្នុងភោជនីយដ្ឋានមួយកន្លែងជាមួយនឹងលោក Diego Simeone ដែលត្រូវបានគេសង្ស័យថា Dybala អាចនឹងផ្ទេរមកកាន់ក្លឹប Atletico Madrid នៅក្នុងរដូវកាលក្រោយ។

បុត្រ

ប្រភព៖ Goal

Share This Post: