អន្តរជាតិ
ខេត្តចំនួន ៧ នៅភាគខាងត្បូងនៃប្រទេសថៃ ដែលបានរងឥទ្ធិពលអ័ព្ទពុលពីភ្លើងឆេះព្រៃនៅកោះស៊ូម៉ាត្រា បានទទួលនូវខ្យល់បរិសុទ្ធត្រឡប់មកវិញហើយ
BY autoadmin
September 25, 2019
ប្រជាជនក្នុងខេត្តចំនួន ៧ នៅភាគខាងត្បូងនៃប្រទេសថៃ ត្រូវបានស្វាគមន៍ដោយមេឃខៀវស្រងាត់ និងមានខ្យល់អាកាសបរិសុទ្ធជាលើកដំបូងក្នុងរយៈពេល ២សប្តាហ៍ នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩។ ការិយាល័យបរិស្ថានខេត្តសុងក្លាបាននិយាយថា បរិមាណភាគល្អិតតូចៗដែលត្រូវបានវាស់ក្នុងអំឡុងពេល ២៤ម៉ោង កន្លងមក គឺមានតែ ១៥-១៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបប៉ុណ្ណោះ។
អ្នកស្រុក និងអ្នកទេសចរដើរកម្សាន្តនៅតាមឆ្នេរ Samila នៅខេត្តសុងក្លា អាចមើលឃើញយ៉ាងច្បាស់នូវ Koh Noo និង Koh Maew ពីចម្ងាយ។ ខណៈអ្នកលក់ម្ហូបអាហារ និងអ្នកផ្តល់សេវាម៉ាស្សានៅតាមឆ្នេរ មានពោរពេញដោយស្នាមញញឹមនៅពេលដែលអតិថិជនបានត្រឡប់មកលេងឆ្នេរវិញ៕



អត្ថបទ៖ លីដា