Yannick Carrasco ប្រាប់ពីមូលហេតុដែលចាកចេញពីក្លឹប Atletico Madrid គឺដើម្បីឈ្មោះទៅលេងពានរង្វាន់ FIFA World Cup 2018
- March 31, 2018
ខ្សែប្រយុទ្ធ Yannick Carrasco ប្រាប់ពីមូលហេតុដែលរូបគេចាកចេញពីក្លឹប Atletico Madrid ទៅកាន់លីគកំពូលចិនដោយសារតែរូបគេមិនសប្បាយចិត្តជាមួយលោក Diego Simone ដែលមិនសូវដាក់រូបគេអោយចូលប្រកួត។

នៅក្នុងរដូវកាលថ្មីនេះខ្សែប្រយុទ្ធ Yannick Carrasco បានជាប់ឈ្មោះជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Diego Simone តែ 8 ដងតែប៉ុណ្ណោះដែលធ្វើអោយកៅអីទៅលេងពានរង្វាន់ FIFA World Cup 2018 របស់គេអាចនឹងត្រូវបាត់បង់។ ការទៅលេងនៅក្នុងក្លឹប Dalian Yifang របស់លីគកំពូលចិនរបស់ខ្សែប្រយុទ្ធ Yannick Carrasco នេះគឺដើម្បីស្វែករកកៅអីឡើងទៅលេងការប្រកួតពានរង្វាន់ FIFA World Cup 2018 នៅក្នុងប្រទេសរុស្សី។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកកាសែតខ្សែប្រយុទ្ធ Yannick Carrasco បាននិយាយថា៖ នៅក្នុងវិស័យកីឡាបាល់ទាត់តែងតែមានការរិះគន់មិនថារូបគេឫក៏កីឡាករផ្សេងៗអំពីបញ្ហាគួរតែចាកចេញពីក្លឹបឫក៏អត់។ ការសម្រេចចិត្តចាកចេញនេះគឺជាការសម្រេចចិត្តដ៏ស្មុគស្មាញដែលត្រូវធ្វើនៅក្នុងជីវិត លីគកំពូលចិនមិនមែនជាលីគកំពូលដែលលិចធ្លោទេ ប៉ុន្ដែការពិតនៅក្នុងលីគកំពូលអេស្ប៉ាញគឺរូបគេពុំសូវមានឱកាសបង្ហាញខ្លួនអោយក្លឹបទើបបានជារូបគេសម្រេចចិត្តចាកចេញ។

បុត្រ
ប្រភព៖ Goal
- Share This Post:






