ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបើកសម្ពោធអាកាសយានដ្ឋានដ៏ធំអស្ចារ្យមួយនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលប្រទេសនេះនឹងធ្វើខួបលើកទី៧០ អបអរបក្សកុម្មុយនិស្ត

    BY autoadmin September 26, 2019
    ចិនបើកសម្ពោធអាកាសយានដ្ឋានដ៏ធំអស្ចារ្យមួយនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលប្រទេសនេះនឹងធ្វើខួបលើកទី៧០ អបអរបក្សកុម្មុយនិស្ត

    ព្រលានយន្តហោះថ្មីនៃអនាគតដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះត្រូវបានបើកទ្វារហើយ ដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ជាអធិបតីក្នុងពិធីសម្ពោធកាលពីថ្ងៃពុធ។ ព្រលានដែលមើលពីលើដូចជាផ្កាយសមុទ្រ (starfish) ត្រូវបានគេរំពឹងថា នឹងក្លាយជាអាកាសយានដ្ឋានមមាញឹកបំផុតមួយនៅលើពិភពលោក។ វាគឺមុនពេលប៉ុន្មានថ្ងៃដែលប្រទេសចិននឹងប្រារព្ធពិធីដ៏ធំមួយ ដើម្បីអបអរសាទរការគ្រប់គ្រងរបស់បក្សកុម្មុយនិស្ត ដែលមានអាយុកាល ៧០ឆ្នាំមកហើយ។

    មានទីតាំងស្ថិតនៅចម្ងាយ ៤៦គីឡូម៉ែត្រ ខាងត្បូងទីលានធានអានមេន អាកាសយានដ្ឋានអន្តរជាតិប៉េកាំងដាស៊ីង (Beijing Daxing International Airport) នឹងធ្វើប្រតិបត្តិការពេញលេញនៅឆ្នាំ២០៤០ ដែលមានផ្លូវរត់ចំនួន ៨ និងមានសក្តានុពលក្នុងការទទួលអ្នកដំណើរ ១០០លាននាក់ ក្នុងមួយឆ្នាំ។ អាកាសយានដ្ឋានចំណតតែមួយនេះជានិមិត្តរូបនៃ “សុបិន្តជនជាតិចិន” ដែលលោក ស៊ី ជីនពីង បានផ្តល់ជូនដល់ប្រជាជនរបស់គាត់។

    លាតសន្ធឹងនៅលើផ្ទៃដី ៧០០,០០០ម៉ែត្រការ៉េ មានទំហំធំជាងទីលានបាល់ទាត់ ១០០ដង ដែលជារចនាសម្ព័ន្ធថ្មីនេះនឹងក្លាយជាស្ថានីយអាកាសយានដ្ឋានធំជាងគេបំផុតមួយនៅលើពិភពលោក។ នៅខាងក្រោមស្ថានីយគឺជាស្ថានីយ៍រថភ្លើង និងខ្សែរថភ្លើងក្រោមដី ដែលនឹងអនុញ្ញាតឱ្យអ្នកធ្វើដំណើរទៅដល់កណ្តាលទីក្រុងក្នុងរយៈពេល ២០ ឬ ៣០នាទី ប៉ុណ្ណោះ។ គម្រោងនេះចំណាយ ១២០ពាន់លានយ័ន (១៧.៥ ពាន់លានដុល្លារ) ឬ ៤០០ពាន់លានយ័ន ប្រសិនបើគិតទាំងការភ្ជាប់ផ្លូវដែក និងផ្លូវថ្នល់៕

    អត្ថបទ៖ លីដា

    Share This Post: