ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កំសត់ណាស់ ! ត្រូវម្តាយបង្កើតចាក់ច្រវាក់ជើងហើយឃុំទុកក្នុងបន្ទប់ដ៏កខ្វក់ អស់រយៈពេលជាង១០ឆ្នាំ ដោយសារតែ…

    BY Khmernote Media March 31, 2018
    កំសត់ណាស់ ! ត្រូវម្តាយបង្កើតចាក់ច្រវាក់ជើងហើយឃុំទុកក្នុងបន្ទប់ដ៏កខ្វក់ អស់រយៈពេលជាង១០ឆ្នាំ ដោយសារតែ…

    ប្រទេសចិន ៖ គ្មានឪពុកម្តាយណាម្នាក់ចង់ធ្វើបាបកូនរបស់ខ្លួននោះទេ តែពេលខ្លះគាត់អាចនឹងមិនមានជម្រើសអ្វីល្អជាងនេះយក​មក​ដោះ​ស្រាយនោះទេ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវគួរអោយអាណិតរបស់បុរសម្នាក់ ដែលត្រូវបានឪពុកម្តាយបង្កើតចាក់​ច្រវាក់ឃុំទុកនៅក្នុងបន្ទប់ដ៏កខ្វក់មួយអស់រយៈពេលជាង១០ឆ្នាំ។ Zhiqiang ត្រូវបានឪពុកម្តាយឃុំទុកចាប់តាំងពីគាត់ចាប់ផ្តើមមានជម្ងឺផ្លូវចិត្ត។
     ពេលនៅក្មេងគាត់គឺជាក្មេងក៏ឆ្លាតម្នាក់ គាត់ត្រូវឪពុកម្តាយបញ្ជូនទៅរៀននៅសាលា នៅទីនោះគាត់តែងត្រូវបានគេធ្វើបាប និងសំឡុតគំរាមកំហែងជារឿយ។ ដោយសារតែរងការធ្វើបាបនិងគំរាមអត់ឈប់ឈរ វាធ្វើអោយមានការប៉ះទង្គិចដល់ផ្លូវចិត្តរបស់គាត់ជាខ្លាំង។ គាត់បានបង្ហាញអាការៈមនុស្សដែលរងនូវជម្ងឺផ្លូវចិត្ត ដែលបានបញ្ជាក់ថាអាចនឹងបង្ករគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង។ដោយខ្វះលទ្ធភាពយកកូនទៅព្យាបាល ឪពុកម្តាយរបស់គាត់បានធ្វើការសម្រេចចិត្តយ៉ាងពិបាកមួយ ដោយចាប់គាត់ឃុំក្នុងបន្ទប់មួយខ្លាចគាត់អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕
     អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay