ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របៀបយករួចខ្លួនក្នុងករណីធ្លាក់ពីកម្ពស់ខ្ពស់បំផុតណាមួយ បើទោះបីជាស្ថានភាពមើលទៅហាក់ដូចជាគ្មានឱកាសអាចនឹងនៅរស់កើតក៏ដោយ

    BY Khmernote Media March 31, 2018
    របៀបយករួចខ្លួនក្នុងករណីធ្លាក់ពីកម្ពស់ខ្ពស់បំផុតណាមួយ បើទោះបីជាស្ថានភាពមើលទៅហាក់ដូចជាគ្មានឱកាសអាចនឹងនៅរស់កើតក៏ដោយ

    ខាងក្រោមជារបៀប ឬគន្លឹះដ៏មានប្រយោជន៍បំផុតមួយចំនួនដែលអាចជួយបង្កើនឱកាសនៃការរស់រានមានជីវិត ខណៈពេលដែលអ្នកត្រូវធ្លាក់ចុះពីទីណាមួយដែលខ្ពស់ក្នុងស្ថានភាពអាក្រក់ខ្លាំងដោយមើលទៅគ្មាននរណាអាចជួយសង្គ្រោះអ្នកបាន ៖ 

    ១. ក្នុងករណីអ្នកធ្លាក់ចេញពី ឬតាមបង្អួច

    – នៅពេលធ្លាក់ ចូរព្យាយាមតោងអ្វីក៏បានដែលអ្នកបានឃើញ។ វិធីនេះនឹងជួយបន្ថយល្បឿននៃការធ្លាក់។ អ្នកអាចកំណត់ទិសដៅ ឬបង្វែរទិសទៅរកដំបូលណាមួយដែលធ្វើឡើងពីផ្លាស្ទិក ឬកញ្ចក់ ប្រសិនបើមាន ក៏ព្រោះវាអាចនឹងជួយបញ្ឈប់ការធ្លាក់របស់អ្នកបានដែរ។ កុំព្យាយាមប្រឹង ឬបន្តឹងសាច់ដុំនៃរាងកាយ ខណៈពេលកំពុងធ្លាក់។ វាស្ដាប់ទៅដូចជាមិនសម ប៉ុន្តែភាគច្រើនមនុស្សដែលស្រវឹង និងក្មេងតូច គឺជាអ្នកដែលតែងនៅរស់រានមានជីវិត មិនរងរបួសធ្ងន់ធ្ងរ ពីការធ្លាក់។ ចំពោះទារកវិញឆ្អឹងរបស់ពួកគេ គឺស្រាលជាងមនុស្សពេញវ័យខ្លាំង ហើយឆ្អឹងក្បាលរបស់ពួកគេងាយនឹងខូចទ្រង់ទ្រាយ ជាជាងប្រេះបែក បន្ទាប់ពីពេលប៉ះទង្គិចទៅនឹងថ្ម ឬដី ក្រោយធ្លាក់ចុះ។

    – អង្កញ់ជង្គង់ (ប៉ុន្តែកុំខ្លាំងពេក) ហើយទប់ជើងទាំងសងខាងផ្អឹបជាប់គ្នា។ តាមរយៈវិធីនេះជើងទាំងសងខាងរបស់អ្នកនឹងប៉ះដីក្នុងពេលដំណាលគ្នា ហើយផលប៉ះពាល់ គឺថយចុះ។ ការព្យាយាមប្រើប្រាស់ចុងម្រាមជើងដើម្បីឈប់ ឬទប់ខ្លួនពេលធ្លាក់មកដល់ដី ក៏ជួយស្រូបយកកម្លាំងនៃផលប៉ះពាល់បានដែរ។

    – នៅពេលកំពុងធ្លាក់ សូមប្រើដៃគ្របក្បាលដូចក្នុងរូបភាពបានបង្ហាញ។ នៅពេលដែលជើងរបស់អ្នកប៉ះនឹងបេតុង (នៅក្នុងករណីដ៏អាក្រក់បំផុត) ឬដី (ល្អប្រសើរជាងមុនបន្តិច) អ្នកប្រហែលជាលោតបន្តិច ហើយអាចនឹងដួល។ ដូច្នេះចូរព្យាយាមដួលទៅចំហៀង ព្យាយាមយ៉ាងណាកុំឲ្យខ្លួនឯងដួលទៅក្រោយ។ ដៃដែលដាក់ជុំវិញក្បាលនឹងការពារក្បាលពីការទទួលរងផលប៉ះពាល់ខ្លាំង។ ប្រសិនបើលទ្ធផលចុះក្រោយអ្នកមិនស្លាប់ នោះអ្នកពិតជាសំណាងណាស់។ អ្វីដែលត្រូវធ្វើបន្ត គឺគេងឲ្យស្ងៀមកុំកម្រើករងចាំជំនួយ។

    ២. ប្រសិនបើអ្នកធ្លាក់ពីយន្តហោះ ៖ ត្រឹមតែពី ៣ ទៅ ៦ នាទីប៉ុណ្ណោះ អ្នកនឹងធ្លាក់ពីកម្ពស់ ៣៣០០០ ហ្វីត ដល់ក្រោម ក្នុងល្បឿន ១២០ ម៉ាលក្នុងមួយម៉ោង។ ឱកាស ឬភាគរយដែលអ្នកអាចនឹងនៅរស់រានមានជីវិត គឺតិចបំផុត ប៉ុន្តែទោះជាយ៉ាងណាគន្លឹះប៉ុន្មានចំណុចខាងក្រោមអាចជួយបង្កើនភាគរយនៅរស់ឬជួយសង្គ្រោះជីវិតរបស់អ្នកបាន។

    – ដំបូងបំផុត ត្រូវចងចាំទុកក្នុងចិត្តថា មនុស្សដែលអាចនៅរស់រានមានជីវិត គឺជាអ្នកដែលអង្គុយនៅផ្នែកខាងក្រោយ ឬកន្ទុយនៃយន្តហោះ។ ដូច្នេះប្រសិនបើមានអ្វីមួយមិនស្រួលកើតឡើងចំពោះយន្តហោះដែលអ្នកកំពុងជិះដូចជា វាផ្ទុះ ឬចាប់ផ្ដើមធ្លាក់នោះអ្នកនឹងឮសំឡេងរង្គោះរង្គើ ហើយមានអារម្មណ៍ថាត្រជាក់ខ្លាំងនៅពេលវាចាប់ផ្តើមធ្លាក់ចុះ។ មានអុកស៊ីសែនតិចតួចបំផុតនៅរយៈកម្ពស់ដែលខ្ពស់ ដូច្នេះអ្នកប្រហែលជាអាចនឹងសន្លប់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលធ្លាក់ចុះទៅដល់ស្រទាប់ខាងក្រោមនៃបរិយាកាស អ្នកប្រហែលជាអាចដឹងខ្លួនឡើងវិញ។ ព្យាយាមតោង ឬទប់ខ្លួនឲ្យជាប់ក្នុងកៅអីអង្គុយរបស់អ្នក ឬតោងឡើងលើបំណែកកំទិចកំទីដែលបែកបាក់ ដោយវានឹងជួយបង្កើនឱកាសរស់រានមានជីវិតរបស់អ្នក។

    – តម្រង់ទិសដៅក្នុងពេលធ្លាក់ ដើម្បីត្រឡប់ក្រោយ ចូរអង្កញ់ជើង។ ដើម្បីរំកិល ឬផ្លាស់ប្ដូរទៅទិសខាងស្ដាំ ចូរបន្ទាបស្មាខាងស្ដាំ ហើយចំកោងខ្លួនទៅខាងស្ដាំ។

    – ព្យាយាមធ្វើយ៉ាងណាជៀសឲ្យផុតពីការធ្លាក់ចុះចូលទៅក្នុងទឹក បើទោះបីអ្នកជំនាញខាងហែលទឹកក៏ដោយ។ នៅពេលដែលមនុស្សម្នាក់ធ្លាក់ពីកម្ពស់ខ្ពស់ខ្លាំងផលប៉ះពាល់ពីការប៉ះទង្គិចនឹងទឹក គឺដូចទៅនឹងការប៉ះទង្គិចជាមួយបេតុងដែរ។ ចូរតម្រង់ទិសដៅឆ្ពោះទៅរកទីវាលមួយ ឬកន្លែងដែលមានដើមឈើ ឬគុម្ពោតព្រៃ។ទោះជាយ៉ាងណា ឱកាសដែលអ្នកអាចនឹងត្រូវជុងជាមួយមែកឈើ ឬអ្វីមួយដែលអាចចាក់ទម្លុះរាងកាយ គឺមានខ្ពស់ ប្រសិនបើធ្លាក់ចុះចូលក្នុងព្រៃ។ ជម្រើសដ៏ល្អបំផុត គឺប្រសិនបើអាចចូរតម្រង់ទិសឲ្យធ្លាក់ចូលក្នុងព្រិល គំនរស្មៅ ឬចំបើង។ ក្រោយពីធ្លាក់ចុះដល់ក្រោម ហើយអ្នកអាចនៅរស់រានមានជីវិត ដំណាក់កាលដ៏ពិបាកបំផុតនឹងចាប់ផ្ដើម។ ក្នុងករណីនេះមិនថាអ្នកកំពុងរងរបួសយ៉ាងណាក៏ដោយ ចូរព្យាយាមធ្វើដំណើរស្វែងរកមនុស្ស ឬកន្លែងដែលមានមនុស្ស ដើម្បីទទួលបានការជួយសង្គ្រោះពីពួកគេ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay