សំលៀកបំពាក់បុរាណខ្មែរ និងថៃ ស្រដៀងគ្នាពេកធ្វើអោយប្រជាជនយើងមួយចំនួនមានការយល់ច្រឡំ
ការជ្រៀបចូលរបស់បរទេសធ្វើអោយសម្លៀកបំពាក់ទម្រង់ខ្មែមានភាពលំបាក ដោយយើងក្រឡេកមើលសំអាងការមួយចំនួនមានការប្រកួតប្រជែងចំលងតាមបរទេសក្បែរខាងធ្វើអោយសំអាងការភាគច្រើនមិនទាន់រៀបចំទម្រង់នឹងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ទៅតាមក្បួនខ្នាតត្រឹមត្រូវនៅឡើយទេ។
កត់សំគាល់ផងដែលថាសំអាងការកម្ពុជាប្រជែងម៉ូតគ្នារំលេចដោយម៉ូតប្លែកៗ នឹងចំលងទៅតាមប្រទេសក្បែរខាង ជាហេតុនេះធ្វើអោយពិបាកអភិរក្សនៅក្នុងទម្រង់ខ្មែរ ដោយសារឈុតទម្រង់ខ្មែរត្រូវធ្វើការស្រាវជ្រាវសិក្សាស៊ីជម្រៅនិងត្រូវការដើមទុនខ្ពស់ក្នុងការច្នៃចេញជារូបរៀងនិងការផលិត។ ទន្ទឹមនឹងនេះ ពេជ្ររដ្ឋា សំអាងការ ដែលមានទីតាំងនៅលើផ្លូវ២០០៥, ច្រកចូលសួនកុមារពោចិនតុង,ទល់មុខសាលារៀនសុភមង្គល ដែលមានបទពិសោធន៍នៅក្នុងវិស័យសំអាងការជិត១០ឆ្នាំបានអះអាងថា : សំអាងការរបស់អ្នកនាងអាចឈរជើងបានជិត១០ឆ្នាំមកនេះមិនមែនចេះតែធ្វើតាមគ្នានោះទេ, ដោយអ្នកនាងព្យាយាមស្រាវជ្រាវម៉ូតសម្លៀកបំពាក់ថ្មីៗក៏ដូចជាតម្រូវការចាំបាច់របស់អតិជនគោលដៅរបស់ខ្លួនជាមួយតម្លៃនឹងសេវាកម្មដែលល្អបំផុតជូនអតិថិជន។
ពេជ្ររដ្ឋា សំអាងការ នឹងព្យាយាមសិក្សាបន្ថែម នឹងចូលរួមក្នុងការអភិរក្ស ទម្រង់សម្លៀកបំពាក់ខ្មែរក្នុងរចនាបទខ្មែរដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនអោយកាន់តែទូលំទូលាយជាងនេះ។ គួរបញ្ជាក់ផងដែលថាអ្នកនាងលីរដ្ឋាដែលជាស្ថាបនិករបស់ ពេជ្ររដ្ឋា សំអាងការ បានធ្វើការសំនូមពរគ្រប់ម្ចាស់សំអាងការទាំងអស់ព្យាយាមស្វែងយល់ពីរចនាបទខ្មែអោយបានស៊ីជម្រៅនឹងព្យាយាមពន្យល់ដល់អតិថិជនរបស់ខ្លួនក្នុងការប្រើប្រាស់អោយបានត្រឹមត្រូវជៀសវាងការភណ្ឌ័ច្រឡំជាមួយឈុតរបស់ប្រទេសជិតខាង៕






