កាន់តែពិសេសទៀតហើយ ! GANZBERG នឹងបន្តចែកសំបុត្រឡានក្រុងឥតគិតថ្លៃ នៅរសៀលម៉ោង២ បន្ដទៀត ដោយមានការសំណូមពរពីប្រជាពលរដ្ឋ
- April 1, 2018
ដោយសារតែមានការសំណូមពរច្រើនពីសំណាក់ប្រជាពលរដ្ឋ ក្រុមហ៊ុនស្រាបៀរ GANZBERG បានសម្រេចចិត្តបន្តការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃនៅរសៀលម៉ោង២បន្តទៀត ដែលនេះជាដំណឹងដ៏ពិសេសមួយ។ ឡានក្រុងមនុស្សធម៌ជិះទៅស្រុកកំណើតដោយមិនចំណាយប្រាក់ នាឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ បានចូលរួមកាត់បន្ថយចំណាយការធ្វើដំណើរយ៉ាងច្រើន របស់ប្រជាពលរដ្ឋ ដោយនេះជាលើកទី២ហើយ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើឡើង។

ឡានក្រុងមនុស្សធម៌មួយនេះនឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ខាងមុខនេះហើយ ដើម្បីជូនបងប្អូនប្រជាពលរដ្ឋយើងទៅលេងស្រុកកំណើតជួបជុំបងប្អូនសាច់ញាតិ របស់ខ្លួនចំនួន២០ខេត្តក្រុងផ្សេងៗគ្នា។ សូមបញ្ជាក់ថាសំបុត្រដែលបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត រួមទាំងកម្មករ កម្មការិនី ដែលទទួលបាននៅព្រឹកនេះនឹងចេញដំណើរនៅកោះពេជ្រខាងមុខសាលមហោស្រប នាព្រឹកថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០១៨ ម៉ោង៧ៈ០០ ។ ហើយ សំបុត្រឡានក្រុងដែលចែកជូនដោយឥតគិតថ្លៃនេះមិនអាចទិញលក់បានទេ ពីព្រោះនៅលើសំបុត្រត្រូវសរសេរលេខ អត្តសញ្ញាណ្ណប័ណ្ណរបស់អ្នកដែលត្រូវធ្វើដំណើរ។ ពេលឡើងរថយន្ត អ្នកដំណើរត្រូវបង្ហាញសំបុត្រឡាន និងអត្តសញ្ញាណ្ណប័ណ្ណរួមគ្នា បើខ្វះ ណាមួយ ឬខុសលេខ ឬកោសលុបលេខនោះមិនអនុញ្ញាតឡើងរថយន្តឡើយ។ ហើយកាន់តែអស្ចារ្យទៀតនោះ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ GANZBERG ក៍បានចូលរួមចំនែកជាមួយសាលារាជធានីភ្នំពេញ ផ្តល់ជូនប្រជាពលរដ្ឋ ជិះរថយន្តក្រុងរបស់រដ្ឋាករស្វយ័តសាធារណៈរថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ផងដែរ។



- Share This Post:






