ក្រុម Sisophon FC ឡើងទៅវគ្គ 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បន្ទាប់ពីយកឈ្នះក្រុម យុវជនកំពង់ផែ ដោយលទ្ធផល 3-2
- April 1, 2018
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 11 រវាងក្រុម យុវជនកំពង់ផែ និងក្រុម Sisophon FC បានបញ្ចប់ទៅដោយក្រុម Sisophon FC យកឈ្នះក្រុម យុវជនកំពង់ផែ ដោយលទ្ធផល 3-2។

នៅក្នុងការប្រកួតសប្ដាហ៍នេះរវាងក្រុម Sisophon FC និងក្រុម យុវជនកំពង់ផែ នៅក្នុងតង់ទី 1 សង្កេតឃើញថាក្រុម Sisophon FC បានប្រើយុទ្ធសាស្រ្ដដាក់សម្ពាធលើក្រុម យុវជនកំពង់ផែ ធ្វើអោយក្រុម យុវជនកំពង់ផែ បានព្យាយាមលេងទប់ច្រើនជាងប្រយុទ្ធ។ ចំណែកឯទំរង់លេងរបស់ក្រុម Sisophon FC ក្នុងតង់ទី 1 បានបង្ហាញទំរង់លេងល្អមែនទែន ដោយកីឡាកររបស់ក្រុមមួយបានលេងយល់ចិត្តនិងសហការណ៍គ្នាបានយ៉ាងល្អ។ ក្រឡែកមកមើលទំរង់លេងរបស់ក្រុម យុវជនកំពង់ផែ នៅក្នុងតង់ទី 1 វិញហាក់ដូចជាមិនសូវយល់ចិត្ត ហើយមានការខូចគ្រាប់បាល់នៅមុខទីគូរប្រកួតច្រើន ធ្វើអោយក្រុម Sisophon FC វាយបកលឿនៗសុតបញ្ចូលទីតែម្ដង។
ចូលមកដល់តង់ទី 2 ក្រុម Sisophon FC ហាក់ដូចជាប្ដូរទំរង់លេងវិញដោយក្រុម Sisophon FC បានប្រើយុទ្ធសាស្រ្ដការពារច្រើនជាងវាយបក។ ក្រុម Sisophon FC ចូលមកដល់តង់ទី 2 នេះការលេងរបស់ពួកគេហាក់ដូចជាមិនសូវយល់ចិត្តគ្នាដូចក្នុងតង់ទី 1 តតែសោះ ខណៈដែលក្រុម យុវជនកំពង់ផែ បានប្ដូរយុទ្ធសាស្រ្ដមកលេងសម្រុកវិញធ្វើអោយក្រុម យុវជនកំពង់ផែ បានដាក់សម្ពាធមកលើក្រុម Sisophon FC រហូតដល់មានការសុតបញ្ចូលទីក្រុម Sisophon FC ដល់តែពីរគ្រាប់។ ក្រុម Sisophon FC បានព្យាយាមលេងទប់ក្រុម យុវជនកំពង់ផែ ទោះបីជានៅក្នុងតង់ទី 2 របូត 2 គ្រាប់ក៏ដោយ ប៉ុន្ដែដល់ពេលបញ្ចប់ការប្រកួតក្រុម Sisophon FC បានយកឈ្នះក្រុម យុវជនកំពង់ផែ ដោយលទ្ធផល 3-2។

បុត្រ
- Share This Post:






