អ៊ែមមឺរឹតបានតែងតាំងប្រធានគ្រប់គ្រងពាណិជ្ជកម្ម ថ្មីនៅប្រទេសកម្ពុជា
រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៩៖ អ៊ែមមឺរឹតបានប្រកាសតែងតាំងលោក Talal Al Gergawi ជាអ្នកគ្រប់គ្រងពាណិជ្ជកម្មថ្មីសម្រាប់ប្រទេសកម្ពុជា។ លោក Al Gergawi នឹងដើរតួយ៉ាងសំខាន់ក្នុងការកសាងភាពជោគជ័យ និងទទួលខុសត្រូវចំពោះការជំរុញការលក់ក្នុងផ្នែក សាជីវកម្ម ពាណិជ្ជកម្ម ការកំសាន្ត និងផ្នែកទេសចរណ៍ របស់ក្រុមហ៊ុនអ៊ែមមឺរឹតនៅកម្ពុជា។

លោក Al Gergawi មានតួនាទីត្រួតពិនិត្យប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានិងវាយតម្លៃនូវតំរូវការទីផ្សារជាបន្តបន្ទាប់ជាមួយនឹងគោលបំណងដើម្បីបង្កើនចំណែកទីផ្សារ និងប្រាក់ចំណូលរបស់ក្រុមហ៊ុន។ គាត់ក៏មានភារកិច្ចក្នុងការបង្កើតយុទ្ធសាស្ត្រកំណត់តម្លៃឥឲ្យមានប្រសិទ្ធិភាពនៃអាកាសចរណ៍អ៊ែមមឺរឹតដើម្បីបន្តនៅភាពប្រកួតប្រជែង និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដើម្បីក្លាយជាក្រុមហ៊ុនអាកាសចរណ៍ជម្រើស សម្រាប់ប្រជាជនកម្ពុជា និងជនបរទេស។
លោក Talal Al Gergawi បានមានប្រសាសន៍អំពីការតែងតាំងរបស់លោកថា “ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយក្រុមហ៊ុនអ៊ែមមឺរឹតនៅកម្ពុជាហើយទន្ទឹងរង់ចាំជំរុញសំណើប្លែកៗរបស់យើងទៅកាន់ទីផ្សារ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោកជាមួយនឹងចំនួនកំនើនអ្នកទេសចរដែលតែងតែស្វែងរកបទពិសោធន៍ធ្វើដំណើរជុំវីញពិភពលោក ដែលជាពេលវេលាដ៏គួរឱ្យរំភើបមួយដែលធ្វើឲ្យខ្ងុំមានមូលដ្ឋាននៅទីនេះនិងត្រូវបានទទួលបន្ទុកក្នុងការបង្កើនអាជីវកម្មបន្ថែមទៀត។ នេះគឺជាឆ្នាំទី ៣ របស់អ៊ែមមឺរឹតបានប្រតិបត្តិការយ៉ាងរជោគជយ័នៅទីក្រុងភ្នំពេញ ស្របពេលថ្មីៗនេះ យើងបានណែនាំជើងហោះហើរប្រចាំថ្ងៃរបស់យើងទៅកាន់ទីក្រុងបាងកកក៏ដូចជាការណែនាំសេវាកម្មហោះហើរFirst Class របស់យើងទៅកាន់ទីផ្សារ។ យើងមានគោលបំណងពង្រឹងជំហររបស់យើងបន្ថែមទៀតដោយបន្តផ្សព្វផ្សាយផលិតផលក៏ដូចជាបណ្តាញទេសចរណ៍ដ៏ធំធេងទូទាំងពិភពលោក រួមទាំងទីក្រុងដ៏ធំរបស់យើងនៅឌូបៃនិងលើសពីនេះទៀតដែលលាតសន្ធឹងលើទ្វីបចំនួន ៦។”
តួនាទីពីមុនរបស់ លោក Al Gergawi នៅប្រទេសស៊ូដង់ក្នុងនាមជាប្រធានផ្នែកគាំទ្រពាណិជ្ជកម្មរបស់អ៊ែមមឺរឹតចាប់ពីខែឧសភាឆ្នាំ ២០១៨ ដល់ខែឧសភាឆ្នាំ ២០១៩ ។ ក្នុងអំឡុងនៅទីនោះ គាត់បានគ្រប់គ្រងការលក់និងប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេស ដោយរក្សាបាននូវប្រតិបត្តិការទីផ្សារស្ថិតថេរដល់ក្រុមហ៊ុន នាស្ថានភាពសេដ្ឋកិច្ចប្រទេសប្រឈមចុះខ្សោយ។ មុនពេលនៅ ប្រទេសស៊ូដង់ លោក Talal មានមូលដ្ឋាននៅប្រទេសហ្វីលីពីនដែលជាកន្លែងដែលគាត់បានទទួលការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្មនៅបរទេស។
លោក Talal ជាជនជាតិអារ៉ាប់រួមម្នាក់ដែលបានទទួលការអប់រំផ្នែកទំនាក់ទំនងតាមចក្ខុវិស័យ (Visual Communications) និងត្រូវបានបំរើការងារក្នុងតួនាទីទំនាក់ទំនងពាណិជ្ជកម្មផ្សេងៗជាច្រើននៅក្នុងប្រទេសអារ៉ាប់រួមមុនពេលចូលរួមជាមួយអ៊ែមមឺរឹត។
អំពីក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត
ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ជាទីភ្ជាប់រវាង មនុស្សទូទាំងសកល និង ទីកន្លែងជាច្រើន សម្រាប់ជា ប្រយោជន៍ ពាណិជ្ជកម្ម និង ទេសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត មានយន្តហោះចំនួន 268 គ្រឿង រួមមាន យន្តហោះប្រភេទ A380 ចំនួន 112 គ្រឿងជើងហោះហើរ ដែលទទួលបានពានរង្វាន់ជាច្រើន សំរាប់ការ ហោះហើរទៅកាន់ 158 គោលដៅ និង 85 ប្រទេស ឆ្លងកាត់ 6ទ្វីប ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ជា ប្រតិបត្តិករធំបំផុតនៅក្នុង ពិភពលោក ដោយប្រើប្រាស់ នូវយន្តហោះប្រភេទ Airbus A380 និង Boeing 777. បន្ថែមពីនេះ សេវាកម្សាន្តដ៏សម្បូរបែប រួមមាន ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ប្រព័ន្ធកម្សាន្ត ក្នុងយន្ដហោះដ៏ទំនើប ICE និង បុគ្កលិកបំរើការ ប្រកបដោយបដិសណ្ឋារកិច្ច ជាង 130សញ្ជាតិ បានធ្វើឱ្យ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ជាក្រុមហ៊ុនមួយ ដែលបានទទួលស្គាល់ ច្រើនជាងគេ លើពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង:
REDHILL Cambodia ekcambodia@redhill.asia