កីឡា

ក្រុមហ៊ុនស្រាបៀរ GANZBERG ចែករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់មានទាំងឡាន មានទាំងម៉ូតូជូនអតិថិជនមហាសំណាងរបស់ខ្លួន

BY
Khmernote Media
April 2, 2018

នារាត្រីថ្ងៃទី០១ ខែមេសា នេះ ការប្រគុំតន្ត្រី GANZBEG Uber Bus Concert បានប្រព្រឹត្តិទៅបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងដល់មហាជន ក្នុងឪកាសអបអរយុទ្ធនាការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានធ្វើការប្រគល់រង្វាន់ជូនដល់អតិថិជនមហាសំណាងរបស់ខ្លួន ដោយពួកគាត់ជាវស្រាបៀរ GANZBERG ទៅពិសារនឹងឈ្នះរង្វាន់តាមរយៈក្រវិលកំប៉ុង។ កម្មវិធីចែករង្វាន់ដល់អតិថិជនមានសំណាង ដែលទទួលទានស្រាបៀរ GANZBERG ហើយឈ្នះរង្វាន់តាមរយៈក្រវិលកំប៉ុង ដែលរង្វាន់រួមមាន៖ ម៉ូតូ Yamaha FZ ចំនួន៣៥គ្រឿង, ទឹកប្រាក់ ១,៥០០ដុល្លារចំនួន៣រង្វាន់ និងរថយន្ត Ford Ranger ថ្មីស្រឡាំងចំនួន៣គ្រឿង បានបង្កភាពសប្បាយរីករាយ និង រំភើបយ៉ាងខ្លាំងចំពោះអតិថិជនរបស់ស្រាបៀរ GANZBERG ផ្ទាល់តែម្តង។

លើសពីកម្មវិធីចែករង្វាន់ហើយ ក្រុមហ៊ុនស្រាបៀររសជាតិ អាល្លឺម៉ង់ មួយនេះក៏បានឆ្លៀតឪកាសនេះ ចាប់រង្វាន់ជូនដល់អតិថិជនក្នុងកម្មវិធី អាពាហ៌ពិពាហ៌អស្ចារ្យ ដែលមានរង្វាន់សរុប ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិកឯណោះ៕

Share This Post: