ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងកូនធ្វើកិច្ចការសាលាមិនបានល្អ ម្តាយទះកំផ្លៀងនាងរហូតដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់

    BY Khmernote Media October 15, 2019
    ខឹងកូនធ្វើកិច្ចការសាលាមិនបានល្អ ម្តាយទះកំផ្លៀងនាងរហូតដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់

    ចិន៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតប​​​ន្ទាប់ពីម្តាយទះនាងជាច្រើនកំផ្លៀង ព្រោះតែនាងធ្វើកិច្ចការសាលាមិនបានល្អ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងខេត្ត Shaanxi ក្រុង Tongchuan ភាគខាងត្បូងប្រទេសចិន។ ក្មេងស្រីរងគ្រោះមានអាយុត្រឹមតែ ៨ ឆ្នាំ និងជាសិស្សកំពុងសិក្សាក្នុងកម្រិតបឋមសិក្សាម្នាក់។ ជាធម្មតាក្មេងស្រីរងគ្រោះមិនសូវទទួលបានពិន្ទុល្អទេក្នុងការសិក្សាទេ ព្រោះនាងជាសិស្សខ្សោយម្នាក់នៅក្នុងថ្នាក់រៀន។ នៅក្នុងថ្ងៃកើតហេតុក្មេងស្រីរងគ្រោះស្រាប់តែក្អួត វិលមុខ និងស្លេកស្លាំងជាខ្លាំង ហើយម្តាយរបស់នាងក៏ប្រញាប់ជូននាងមន្ទីរពេទ្យដោយគិតថា នាងប្រហែលជាពុលអាហារហើយ។

    យ៉ាងណាក្តី ពេលបញ្ជូនទៅដល់មន្ទីរពេទ្យគេបានរកឃើញថា នាងមានរបួសនៅក្នុងខួរក្បាលយ៉ាងខ្លាំងអាចជាបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ហើយដោយសារតែរបួសនាងធ្ងន់ធ្ងរពេកគេមិនអាចជួយសង្គ្រោះនាងបានទាន់ពេលវេលានោះទេ និងត្រូវស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។ ក្រោយការសាកសួរពីស្ថានភាពរបស់ជនរងគ្រោះទើបស្រ្តីជាម្តាយបានសារភាពថា គាត់បានទះកំផ្លៀង និងវាយក្បាលកូនស្រីយ៉ាងខ្លាំងមុនពេលនាងមានអាការដូខាងលើនេះ ហើយការធ្វើដូចនេះព្រោះតែខឹងនឹងនាងមិនអាចធ្វើកិច្ចការសាលាបានល្អ។ ខាងវេជ្ជបណ្ឌិតបានសន្និដ្ឋានថា អំពើហឹង្សាពីសំណាក់ស្ត្រីជាម្តាយគឺជាមូលហេតុចម្បងដែលធ្វើឲ្យក្មេងស្រីរងគ្រោះស្លាប់៕

    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay