អន្តរជាតិ
រន្ធត់ណាស់! លោកយាយវ័យ៧៧ឆ្នាំ បានធ្លាក់ពីឧទ្ធម្ភាគចក្រស្លាប់ ខណៈកំពុងជួយសង្គ្រោះពីទឹកជំនន់នៅជប៉ុន
BY Khmernote Media
October 14, 2019
ជប៉ុន៖ ស្ត្រីចំណាស់វ័យ៧៧ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ក្រោយធ្លាក់ពីលើឧទ្ធម្ភាគចក្រ ខណៈក្រុមជួយសង្គ្រោះកំពុងសង្គ្រោះលោកយាយពីទឹកជំនន់ ដែលកើតមានដោយសារខ្យល់ព្យុះកំណាច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃអាទិត្យ ទី១៣ ម្សិលមិញនេះ នៅក្នុងទីក្រុង Iwaki តំបន់ Fukushima។
លោកយាយវ័យ៧៧ឆ្នាំរូបនោះបានធ្លាក់មកដល់ដីនៅកំពស់៤០ម៉ែត្រ ហើយក្រោយមកត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថា ព្យុះកំណាច Hagibis បានបង្កជាទឹកជំនន់ជនលិចស្ទើរគ្រប់ទីកន្លែង បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន និងបានសម្លាប់មនុស្ស ៣១នាក់បានស្លាប់ ១៥នាក់កំពុងបាត់ខ្លួន និង ១៨៦នាក់បានរងរបួសផងដែរ៕

https://youtu.be/v7o0uW2qzdA
អត្ថបទ៖ ឌី

