ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នារីភាគច្រើនមិនចូលចិត្តទង្វើទាំងនេះ ប៉ុន្ដែបុរសមួយចំនួនបែរធ្វើដោយមិនដឹងខ្លួន

    BY Khmernote Media April 2, 2018
    នារីភាគច្រើនមិនចូលចិត្តទង្វើទាំងនេះ ប៉ុន្ដែបុរសមួយចំនួនបែរធ្វើដោយមិនដឹងខ្លួន

    ចង់រក្សាទំនាក់ទំនងមួយឲ្យបានគង់វង្សល្អវាមិនមែនជារឿងងាយស្រួលនោះទេ ដោយត្រូវការការយកចិត្តទុកដាក់,ការថែរក្សា,ការអធ្យាស្រ័យគ្នា ជាពិសេសការយល់ចិត្តគ្នា។ តែបុរសតែងតែចូលចិត្តធ្វើនូវអ្វីដែលនារីហ៊ាម ដោយពួកគេមិនដឹងទេថារឿងតិចតួចទាំងនេះអាចធ្វើឲ្យចំណងស្នេហ៍ឈានដល់ការបែកបាក់បានយ៉ាងងាយដោយសារតែការអស់អារម្មណ៍ និងការអន់ចិត្តចំពោះគ្នា។ ខាងក្រោមនេះគឺជាបំរាមដែលនារីៗហាមចំពោះមិត្តប្រុសរបស់ខ្លួន ប៉ុន្ដែពួកគេនៅតែបន្ដល្មើសដដែល៖

    ១. ការសំលឹងស្រីផ្សេង៖ នៅពេលដែលអ្នកសំលេងស្រីផ្សេងពេលនៅជិតសង្សាររបស់អ្នក អាចធ្វើឲ្យមិត្តស្រីរបស់អ្នកគិតថាមកពីខ្លួនមិនស្អាតមិនល្អដូចគេទើបបាន ជាសង្សារខ្លួនសំលឹងគេមិនដាក់ភ្នែក ហើយពេលគិតយូរទៅអាចបង្កឲ្យមានការ អន់ចិត្តចំពោះគ្នា។ ដូចនេះអ្នកមិនគួរធ្វើបែបនេះពេលនៅជិតមិត្តស្រីរបស់ខ្លួនទេ។

    ២. ការលេង Chat រឺ​Callទៅមនុស្សស្រីផ្សេង៖ នារីគ្រប់រូបអ្នកណាក៏មិនចូលចិត្តឲ្យសង្សារខ្លួនទៅលេងសារជាមួយនឹងនារីដទៃដែរ ទោះបីជាដឹងថាពេលខ្លះChat មានការក៏ដោយតែចិត្តប្រចណ្ឌនៅតែកើតមានដដែល។

    ៣. ការកុហក៖ បុរសទោះបីជាមានរឿងអ្វីក៏ដោយចូរកុំកុហករូបនាងឲ្យសោះ ព្រោះបើសិនជារូបនាងបានដឹង រឺក៏លឺពីសម្ដីអ្នកផ្សេងនោះគឺនាងប្រាកដជាអន់ចិត្តជាខ្លាំង។ ប៉ុន្ដែពេលខ្លះបុរសតែងតែនិយាយថា”បើមិនកុហកទេរូបនាងនឹងខឹង ហើយនឹងមិនស្បាយចិត្តនាំឲ្យមានបញ្ហា” តែអ្នកទាំងអស់គ្នាមិនដឹងទេថាទោះបី ជារូបនាងខឹង ក៏ខឹងតែមួយភ្លេតដែរតែបើសិនជាអ្នកកុហក ហើយរូបនាងដឹង តពីគេ រឺឃើញដោយផ្ទាល់ភ្នែកវិញនោះគឺមិនមែនមួយភ្លេតទេអាចនឹងខឹងអ្នករហូត ជាពិសេសនារីៗពូកែចាំរឿងនៅក្នុងចិត្តណាស់។

    ៤. ស្រែកសំលុត៖ ពេលឈ្លោះគ្នាម្ដងៗ បុរសតែងតែបាត់បង់ម្ចាស់ការលើខ្លួនហើយតែងតែជ្រុលសម្ដីធ្ងន់លើសង្សារខ្លួន។ អ្នកគួរតែរៀនទប់កំហឹងខ្លះ និងចេះសម្រួលជាមួយរូបនាង ព្រោះនារីក៏មិនមែនមិនមានហេតុដែរ ត្រឹមប្រាប់ពីការពិតក៏រូបនាងចិត្តត្រជាក់់មកវិញហើយ។

    ៥. ចូលចិត្តនិយាយពីគេផ្សេងនៅមុខនាង៖ ការដែលអ្នកនិយាយពីអ្នកផ្សេងចេះ អ្នកផ្សេងចុះ គេចមិនផុតទេដែលសង្សាររបស់ខ្លួនមានកូនចិត្តប្រកាន់នោះព្រោះអ្នកនៅជាមួយគេតែចិត្តនឹកគិតដល់អ្នកផ្សេងទៅវិញ។

    ៦. ហួងហែងជ្រុល៖ ការហួងហែងជារឿងល្អព្រោះបើការស្រលាញ់មិនមានការប្រចណ្ឌ សោះក៏មិនកើតដែរ គ្រាន់តែថាការហួងហែងរបស់អ្នកគួរតែមានហេតុផល និង សមស្របមិនមែនត្រឹមពួកម៉ាក រឺក៏និយាយគ្នា៣ ៤មាត់ក៏ទាស់គ្នាដែរនោះទេ។

    ៧. សរុបន័យដោយខ្លួនឯងមិនចាំស្ដាប់រូបនាងអធិប្បាយ៖ ចំណុចនេះមិនត្រឹមតែបុរសទេ សូម្បីតែនារីគ្រប់រូបក៏បែបនេះដែរពេលដែលឃើញអ្វី រឺជួបអ្វីមួយមិនសួរនាំឲ្យដឹងរឿងច្បាស់ទេ តែបែរជាចូលចិត្តសរុបន័យដោយខ្លួនឯង ហើយតាំងលួចអន់ចិត្តទាំងដែលគ្នាមិនដឹងរឿងថាខុសអ្វីសោះ៕

    អត្ថបទ៖ Sai

    រូបភាព៖ Google

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay