មិនខុសគ្នាពីខ្មែរប៉ុន្មាននោះឡើយ! នេះគឺជាទិដ្ឋភាពក្រោយបញ្ចប់កម្មវិធីចេញព្រះវស្សានៅថៃ សំរាមត្រូវបានបោះចោលយ៉ាងគ្មានសណ្តាប់ធ្នាប់
ថៃ៖ កាលពីរាត្រីថ្ងៃទី១៣ ខែតុលាកន្លងទៅនេះ ប្រទេសថៃបានប្រារព្ធពិធីបុណ្យសាសនា ចេញព្រះវស្សា ទ្រង់ទ្រាយធំ ដោយមានកម្មវិធីកម្សាន្តជាច្រើនដូចជាការបាញ់កាំជ្រួច បណ្តែតប្រទីប ការប្រគំតន្ត្រី និងកម្មវិធីជាច្រើនទៀតនៅតាមតំបន់ និងខេត្តនីមួយ។
ក្នុងកម្មវិធីនេះ គេសង្កេតឃើញមានមនុស្សម្នាជាច្រើនបានចូលរួមជាពិសេសគឺនៅតាមជួរមាត់ទន្លេ ដោយមានការក្រាលកន្ទេលញ៉ាំអី និងអង្គុយលេងមើលកាំជ្រួច និងការបណ្តែតប្រទីប។ ស្របពេលដែលកម្មវិធីបានបញ្ចប់មនុស្សម្នាក៏នាំគ្នាត្រលប់ទៅវិញ បន្សល់ទុកកាកសំណល់ និងសំរាមជាច្រើនដោយពុំមានអ្នកសម្អាត រហូតផ្ទុះការរិះគន់ពេញបណ្តាញសង្គម ហាក់មិនខុសគ្នាពីប្រទេសកម្ពុជាប៉ុន្មាននោះឡើយ។
យ៉ាងណាមិញយុវជន យុវនារីមួយក្រុម ក៏បានស្ម័គ្រចិត្តរួមកម្លាំងគ្នា ធ្វើការសម្អាត ដែលធ្វើឲ្យមហាជនកោតសរសើរពេញបណ្តាញសង្គម។ ក្រុមយុវជនទាំងនេះត្រូវបានគេលើកឡើងថា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ពួកគេក៏មានទឹកចិត្តនឹងការអប់រំនោះដែរ៕
អត្ថបទ៖ មេសា



