ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាត់ទោសប្រហារជីវិតបុរសមា្នក់ ក្រោយរកឃើញថា រំលោភសម្លាប់ស្រ្តី១១នាក់ កាន់តែភ្ញាក់ផ្អើលគឺស្ត្រីរងគ្រោះទាំងអស់សុទ្ធតែមានចំណុចមួយនេះដូចគ្នា

    BY Khmernote Media April 2, 2018
    កាត់ទោសប្រហារជីវិតបុរសមា្នក់ ក្រោយរកឃើញថា រំលោភសម្លាប់ស្រ្តី១១នាក់ កាន់តែភ្ញាក់ផ្អើលគឺស្ត្រីរងគ្រោះទាំងអស់សុទ្ធតែមានចំណុចមួយនេះដូចគ្នា

    ប្រទេសចិន ៖ ការរំលោភបំពានលើស្រ្តីគួរតែត្រូវធ្វើការផ្តន្ទាទោសអោយធ្ងន់ធ្ងរបំផុត ដើម្បីទុកជាការព្រមានដល់ជនល្មើសទាំងអស់នោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីរន្ធត់មួយ ដែលបុរសម្នាក់ត្រូវបានតុលាការចិនកាត់ទោសប្រហាជីវិត ក្រោយពីរកឃើញថា គាត់ពាក់ព័ន្ធនឹងការរំលោភសម្លាប់លើស្រ្តី១១នាក់។ ជនរងគ្រោះដែលត្រូវបានបុរសឃោរឃៅរូបនេះសម្លាប់សុទ្ធតែរកឃើញថា មានការរំលោភមុនពេលសម្លាប់ ករណីសម្លាប់ចុងក្រោយគេនេះគឺក្មេងស្រី ដែលទើបមានវ័យ៨ឆ្នាំប៉ុណ្ណោះ។ លោក Kao Cheng Ying វ័យ ៥៤ឆ្នាំត្រូវប៉ូលិសចាប់បានភ័ស្តតាងបញ្ជាក់ថាមានពាក់ព័ន្ធក្មេងស្រីទាំង១១នាក់នោះ តាមរយៈការធ្វើតេស្ត DNA។
    តាមប្រភពបានអោយដឹងថាលោក Kao Cheng Ying បានចាប់ផ្តើមសកម្មភាពឃោរឃៅរបស់ខ្លួននេះតាំងពីឆ្នាំ១៩៨៨មក រហូតដល់ឆ្នាំ២០០២ គេសម្លាប់មនុស្សស្រីអស់៩នាក់ស្ថិតនៅក្នុងតំបន់ Gyeongsang និង Gansu។ ក្រោយពីបញ្ឈប់មួយរយៈគាត់ក៏បានបន្តសកម្មភាពមួយនេះទៀតនៅក្នុងតំបន់ Inner Mongolia ដែលបានសម្លាប់ក្មេងស្រីអស់ពីរនាក់បន្ថែមទៀត។ ក្រោមការស៊ើបអង្កេតយ៉ាងល្អិតល្អន់ពីប៉ូលិសទើបដឹងថាករណីស្លាប់ទាំង១១គឺជា ស្នាដៃម​នុស្សតែម្នាក់នោះគឺលោក Kao Cheng Ying ជនរងគ្រោះដែលស្លាប់ត្រូវគេប្រទះឃើញថាសុទ្ធតែពាក់អាវពណ៌ក្រហម។ តុលាការចិនបានធ្វើការចោទប្រកាន់លើលោក Kao Cheng Ying ពីបទឃាតកម្មដោយចេតនា ការចាប់រំលោភ និង ប្លន់។ យោងតាមរយៈភ័ស្តតាងយ៉ាងក្រាស់ក្រែលរបស់ប៉ូលិសបានបញ្ជាក់យ៉ាងច្បាស់ ទើបតុលាការសម្រេចកាត់ទោសប្រហាជីវិតលើលោក Kao Cheng Ying៕
    អត្ថបទ ៖ Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay