អន្តរជាតិ
រន្ធត់ណាស់! ក្មេងតូចម្នាក់ត្រូវរថយន្តដឹកទំនិញបើកថយក្រោយមកកិនសម្លាប់យ៉ាងអាណោធអាធ័ម (មានវីដេអូ)
BY Khmernote Media
October 16, 2019
ចិន៖ ក្មេងតូចម្នាក់ត្រូវរថយន្តដឹកទំនិញខ្នាតតូចមួយគ្រឿងបើកថយក្រោយមកកិនសម្លាប់យ៉ាងអាណោធអាធ័មបំផុត ខណៈដែលក្មេងរងគ្រោះរូបនោះកំពុងតែឈរលេងជាមួយនឹងមិត្ត។ ហេតុការណ៍បានកើតឡើងនៅក្នុងខេត្ត Guangdong ភាគខាងជើងប្រទេសចិន។ តាមវីដេអូដែលគេថតជាប់ដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ក្មេងតូចរងគ្រោះបានឈរលេងជាមួយនឹងមិត្តភក្តិរបស់គេម្នាក់ទៀតនៅលើផ្លូវមួយកន្លែង ហើយបន្តិចក្រោយមកស្រាប់តែមានរថយន្តដឹកទំនិញពណ៌ខៀវមួយគ្រឿងបានបើកថយក្រោយដោយមិនបានដឹងថា មានក្មេងតូចនៅពីក្រោយរថយន្តនោះទេ។
ខណៈដែលរថយន្តកំពុងបើកថយក្រោយមក ក្មេងម្នាក់បានរត់ចេញទាន់ពេលវេលាដោយឡែកក្មេងរងគ្រោះត្រូវរថយន្តកិនពីលើពេញទំហឹង និងត្រូវស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុប៉ូលិសបានធ្វើការឃាត់ខ្លួនអ្នកបើកបរដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូដូចខាងក្រោម៖


អត្ថបទ៖ ភក្តី