ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដឹកឥវ៉ាន់លើសចំណុះពេកបណ្តាលឲ្យក្រឡាប់ឡានលើស្ពាន ធ្លាក់មនុស្សអង្គុយខាងក្រោយ និងឥវ៉ាន់មកក្រោមស្ពាន បណ្តាលឲ្យរងរបួសធ្ងន់

    BY Khmernote Media October 16, 2019
    ដឹកឥវ៉ាន់លើសចំណុះពេកបណ្តាលឲ្យក្រឡាប់ឡានលើស្ពាន ធ្លាក់មនុស្សអង្គុយខាងក្រោយ និងឥវ៉ាន់មកក្រោមស្ពាន បណ្តាលឲ្យរងរបួសធ្ងន់

    ថៃ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅឯស្ពានឆ្លងខេត្ត ក្នុងស្រុកបាងណាំជឺត ខេត្តសាមុតប្រាកាន ប្រទេសថៃ ដោយរថយន្តដឹកទំនិញមួយគ្រឿងដឹកទំនិញលើសចំណុះ បើកដល់ពាក់កណ្តាលស្ពានបណ្តាលឲ្យផ្អៀងក្រឡាប់ ធ្លាក់មនុស្សដែលអង្គុយផ្នែកខាងក្រោយរថយន្តធ្លាក់ពីលើស្ពានចុះទៅក្រោមរងរបួសធ្ងន់។

    ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលប្រមាណជាម៉ោង១ថ្ងៃត្រង់ គេសង្កេតឃើញមានរថយន្តដឹកទំនិញម៉ាក Isuzu ពាក់ស្លាកលេខ ฒค7092 ក្រុងថេបមហានគរ បានដឹកឥវ៉ាន់ជាច្រើនលើសចំណុះ និងមានមនុស្សអង្គុយជាមួយឥវ៉ាន់នៅផ្នែកខាងក្រោយ។ មកដល់ចំណុចកើតហេតុរថយន្តខាងលើស្រាប់តែបាត់បាត់ម្ចាស់ការ វេរទៅបុកបង្កាន់ដៃស្ពាន មុននឹងក្រឡាប់ផ្អៀងមកចំហៀងធ្វើឲ្យឥវ៉ាន់មួយចំនួនត្រូវបានជ្រុះធ្លាក់ចេញពីរថយន្តចុះលើក្រោម និងរាយលើស្ពាន ក្នុងនោះបុរសដែលអង្គុយខាងក្រោយក៏បានធ្លាក់ចុះព្រមគ្នាជាមួយឥវ៉ាន់ទាំងនោះផងដែរ បណ្តាលឲ្យរបួសធ្ងន់ និងបាក់ជើង។

    ក្រោយកើតហេតុប៉ូលីសបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ និងចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តមកសាកសួរ មុននឹងចាត់ការតាមផ្លូវច្បាប់៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay