សាហាវមែន! ផ្ទុះធុងហ្គាសនៅប្រទេសចិន សម្លាប់មនុស្ស ៩នាក់ និងរងរបួសជាង ១០ នាក់ (មានវីដេអូ)
ចិន៖ យ៉ាងហោចណាស់មានមនុស្ស ៩ នាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះធុងហ្គាសក្នុងភោជនីយដ្ឋានមួយកន្លែង ខណៈមនុស្សជាង ១០ ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភោជនីយដ្ឋានបម្រើអាហារចិនមួយកន្លែងស្ថិតនៅក្នុងក្រុង Jiangsu ខេត្ត Wuxiប្រទេសចិន។ យោងតាមសេចក្តីរាយកាណ៍របស់សារព័ត៌មាន Shanghai បានឲ្យដឹងថា ធុងហ្គាសបានផ្ទុះឡើងដោយខ្លួនឯង ព្រោះតែវាចាស់ និងស្ថិតនៅក្រោមសម្ពាធកម្ដៅយ៉ាងខ្លាំងផងដែរ។
ភ្លាមៗក្រោយកើតហេតុមានមនុស្ស ៣ នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយជនរងគ្រោះចំនួន ៦ នាក់ផ្សេងទៀតបានស្លាប់នៅមន្ទីរពេទ្យ ខណៈរហូតមកទល់នឹងពេលនេះមានមនុស្សជាង ១០ ត្រូវរងរបួសធ្ងន់ និងកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យនៅឡើយ។ ហេតុការណ៍នេះបានធ្វើសំណង់អាគាររងនូវការខូចខាតជាខ្លាំង ហើយគេត្រូវបិទផ្លូវនៅមុខភោជនីយដ្ឋានចំនួន ២ ថ្ងៃផងដែរ ដើម្បីធ្វើការសម្អាត និងជួសជុលវាឡើងវិញ។ លោកអ្នកអាចទស្សនាហេតុការណ៍ផ្ទុះធុងហ្គាសដ៏សាហាវនេះដូចក្នុងវីដេអូខាងក្រោម៖
អត្ថបទ៖ភក្តី



