ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អញ្ចឹងៗអីភ្ញៀវបរទេសណាហ៊ានមកលេងទៀត! ចាប់ខ្លួនបុរសម្នាក់ ក្រោយចាប់រំលោភបូកលើស្ត្រីជនបរទេសនៅខេត្តកំពត

    BY Khmernote Media October 16, 2019
    អញ្ចឹងៗអីភ្ញៀវបរទេសណាហ៊ានមកលេងទៀត! ចាប់ខ្លួនបុរសម្នាក់ ក្រោយចាប់រំលោភបូកលើស្ត្រីជនបរទេសនៅខេត្តកំពត

    ខេត្តកំពត៖ ទីបំផុតសមត្ថកិច្ចខេត្តកំពត សហការ​ជាមួយ​នឹង​សមត្ថកិច្ចព្រះ​សីហ​នុ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ដែលពាក់ព័ន្ធករណីរំលោភបូកស្ដ្រីជនជាតិបារាំងម្នាក់ នៅក្រុងកំពត ខេត្តកំពត កាលពីវេលាទាបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។

    យោងតាមព័ត៌មានបឋមជនសង្ស័យមានឈ្មោះ សេង ស្រ៊ុ​ន អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​អ្នកបើកឡានតាក់ស៊ី មាន​ទីលំនៅ​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រិញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ។ យោងតាមចម្លើយសារភាព បក្សពួក​២​នាក់​ទៀត ក៏​បាន​រំលោភ​ជនរងគ្រោះជាជនជាតិបារាំង រួចរត់គេចខ្លួនបាត់ ហើយបច្ចុប្បន្នសមត្ថកិច្ចក៏កំពុងតែធ្វើការស្រាវជ្រាវតាមចាប់ដើម្បីដាក់ទោសតាមច្បាប់។

    សូមបញ្ជាក់ថាកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដ្រីជនជាតិបារាំងម្នាក់ អាយុ៤៣ឆ្នាំ ត្រូវបានមនុស្ស៣នាក់ ចាប់បង្ខំរុញចូលរថយន្តយកទៅចាប់រំលោភបូកក្នុងរថយន្ត នៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រុងកំពត ហើយសកម្មភាពនេះ ក៏ត្រូវជនល្មើសថតវីដេអូតាមទូរស័ព្ទដៃថែមទៀតផង៕

    វីដេអូពី៖ Fresh News

    Share This Post:
    MPO4D jitutoto mpo4d Mpoplay