ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់បានហើយជនដៃដល់២នាក់ទៀត ដែល​ចាប់រំលោភ​ស្ត្រី​បារាំង​នៅ​កំពត​

    BY Khmernote Media October 16, 2019
    ចាប់បានហើយជនដៃដល់២នាក់ទៀត ដែល​ចាប់រំលោភ​ស្ត្រី​បារាំង​នៅ​កំពត​

    កំពត៖ នៅរសៀលនេះទីបំផុតសមត្ថកិច្ចខេត្តកំពត បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនដៃដល់ ២នាក់បន្ថែមទៀត ដែលពាក់ព័ន្ធករណីរំលោភបូកស្ដ្រីជនជាតិបារាំងម្នាក់ នៅក្រុងកំពត ខេត្តកំពត កាលពីវេលាទាបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។ យោងតាមព័ត៌មានបឋមជនសង្ស័យមានឈ្មោះ ពុំ លីវី ហៅហ្វ៊ី អាយុ១៩ឆ្នាំ នៅសាងគង់ ឃុំនិទាន ស្រុកបរសេដ ខេត្តកំពង់ស្ពឺ និង ង៉ែត នភា អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ជនដៃដល់ទាំង២មានមុខរបរកម្មករ តទឹកនៅលើភ្នំបូកគោ។

    ចំណែកជនដៃដល់ដែលចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែតុលាម្សិលមិញឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំ វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរបើកឡានឈ្នួល។ សូមបញ្ជាក់ថាកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដ្រីជនជាតិបារាំងម្នាក់ អាយុ៤៣ឆ្នាំ ត្រូវបានមនុស្ស៣នាក់ ចាប់បង្ខំរុញចូលរថយន្តយកទៅចាប់រំលោភបូកក្នុងរថយន្ត នៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រុងកំពត ហើយសកម្មភាពនេះ ក៏ត្រូវជនល្មើសថតវីដេអូតាមទូរស័ព្ទដៃថែមទៀតផង៕


    ប្រភព៖ នគរបាលជាតិ/ FreshNews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay