ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃគ្រោងដំឡើងពន្ធលើចំណីអាហារមានជាតិប្រៃខ្ពស់ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ

    BY Khmernote Media October 17, 2019
    ថៃគ្រោងដំឡើងពន្ធលើចំណីអាហារមានជាតិប្រៃខ្ពស់ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ

    ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងដំឡើងពន្ធលើប្រភេទចំណីអាហារ ដែលមានផ្ទុកជាតិអំបិល (ជាតិប្រៃ) ឬជាតិសូដ្យូមខ្ពស់ ដូចជាមីកញ្ចប់ឬកំប៉ុង អាហារកំប៉ុង និងអាហារកកគ្រប់ប្រភេទ យ៉ាងណាក្តីទឹកត្រី ទឹកស៊ីអ៊ីវ និងអំបិលសម្រាប់ប្រើប្រាស់ជាគ្រឿងផ្សំក្នុងអាហារត្រូវបានលើកលែង។ បើយោងតាមលោក Patchara Anuntasilpa អគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដាថៃបានឲ្យដឹងថា ការសម្រេចដំឡើងពន្ធនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចង់កាត់ប​ន្ថយការបរិភោគជាតិប្រៃ ឬជាតិសូដ្យូម ចំពោះប្រជាពលរដ្ឋ ដែលជាកត្តាមួយជួយលើកកម្ពស់សុខភាពរបស់ពួកគាត់។

    លោកបានបន្តថា ការដំឡើងពន្ធនឹងត្រូវធ្វើឡើងផ្អែកតាមបរិមាណជាតិប្រៃនៅក្នុងចំណីអាហារនោះផ្ទាល់តែម្តង ដែលមានន័យថា អាហារណាដែលមានផ្ទុកជាតិប្រៃ ឬជាតិសូដ្យូមកាន់តែខ្ពស់ កាន់តែជាប់ពន្ធខ្ពស់ដែរ។ វិធីនេះអាចការពារមិនឲ្យអ្នកផលិតប្រើប្រាស់ជាតិប្រៃ ឬជាតិសូដ្យូមក្នុងផលិតផលរបស់ពួកគេច្រើនផង ហើយអ្នកទិញក៏មិនសូវហ៊ានទិញអាហារទាំងនោះមកញ៉ាំដែរ ព្រោះមានមានតម្លៃថ្លៃ។ សូមបញ្ជាក់ថាជូនថា ថៃគ្រោងនឹងកាន់បន្ថយបរិមាណជាតិប្រៃ ឬជាតិសូដ្យូមក្នុងចំណីអាហារឲ្យអស់ ៣០% ដែលបរិមាណនេះត្រូវបានគេព្យាករណ៍ថា នឹងជួយកាត់បន្ថយអ្នកមានជំងឺឡើងសម្ពាធឈាមបាន ២៥% ផងដែរ ត្រឹមឆ្នាំ ២០២៥ ខាងមុខនេះ។

    បើគ្មានអ្វីជាឧបសគ្គទេច្បាប់ខាងលើ​នេះអាចនឹងត្រូវអនុម័តឲ្យប្រើប្រាស់នៅចុងឆ្នាំនេះហើយ។ សូមបញ្ជាក់ជូនថា បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ក្នុងមួយឆ្នាំមានមនុស្សប្រមាណជា ២,៥ លាននាក់ស្លាប់នៅជុំវិញពិភពលោក ព្រោះតែទម្លាប់ទទួលទានជាតិអំបិលលើសកម្រិតស្ដង់ដាសុខភាព។

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay