ខ្មែរណូត

ស្វែងរក

  • PR

    រឿង “រសាត់អណ្តែត” ត្រូវបានជ្រើសរើសជាបេក្ខភាពរបស់ប្រទេសអូស្ត្រាលី សម្រាប់ខ្សែភាពយន្តខ្នាតវែងអន្តរជាតិល្អបំផុតនៅឯពានរង្វាន់ OSCARS Academy Awards 2020

    BY Khmernote Media October 18, 2019
    រឿង “រសាត់អណ្តែត” ត្រូវបានជ្រើសរើសជាបេក្ខភាពរបស់ប្រទេសអូស្ត្រាលី សម្រាប់ខ្សែភាពយន្តខ្នាតវែងអន្តរជាតិល្អបំផុតនៅឯពានរង្វាន់ OSCARS Academy Awards 2020

    រឿង “រសាត់អណ្តែត” ឬ BUOYANCY ត្រូវបានជ្រើសរើសជាបេក្ខភាពរបស់ប្រទេសអូស្ត្រាលីសម្រាប់ខ្សែភាពយន្តខ្នាតវែងអន្តរជាតិល្អបំផុតនៅឯពានរង្វាន់ OSCARS Academy Awards លើកទី៩២ ឆ្នាំ២០២០។ ខ្សែភាពយន្តនេះ ត្រូវបានថតនៅប្រទេសកម្ពុជា ហើយនឹងចាក់បញ្ជាំងគ្រប់រោងភាពយន្តទាំងអស់នៅ​ប្រទេសកម្ពុជានាថ្ងៃទី១៨ ខែតុលានេះតទៅ។

    ខ្សែភាពយន្តនេះ បានទទួលពានរង្វាន់ធំមួយពីមហាស្រពភាពយន្តអន្តរជាតិប៊ែកឡាំងឆ្នាំ២០១៩នេះ ហើយមានការចាប់អារម្មណ៍ជុំវិញពិភពលោក។ រឿង រសាត់អណ្តែត គឺជាខ្សែភាពយន្តខ្នាតវែងដំបូងបង្អស់ពីអ្នកនិពន្ធ និងអ្នកដឹកនាំជនជាតិអូស្ត្រាលី លោក Rodd Rathjen។ អ្នកដឹកនាំជនជាតិអូស្ត្រាលីរូបនេះបានមានប្រសាសន៍ថា “បទពិសោធន៍នៃការផលិតខ្សែភាពយន្តនៅកម្ពុជាគឺបទពិសោធន៍ដែលបានផ្លាស់ប្តូរជីវិតរបស់ខ្លួន ហើយលោកមានកិត្តិយសណាស់ដែលបានធ្វើការជាមួយតួសម្តែង និងក្រុមការងារបច្ចេកទេសកម្ពុជា ថៃ វៀតណាម និងមីយ៉ាន់ម៉ា។ នេះជាបទពិសោធន៍ដ៍អសារ្យក្នុងជីវិតរបស់លោក”។

    ចំណែកផលិតករ Sam Jenning, Kristina Ceyton និង Rita Walsh បានមានប្រសាសន៍ថា “ក្រុមការងារទាំងអស់របស់រឿង រសាត់អណ្តែត ពិតជាមានកិត្តិយសណាស់ដែលខ្សែភាពយន្តនេះត្រូវបានដាក់ជាបេក្ខភាពរបស់ប្រទេសអូស្តា្រលីសម្រាប់ពានរង្វាន់ OSCARS Academy Award។ ខ្សែភាពយន្តនេះ អាចកើតឡើងបានដោយការបេ្តជ្ញាចិត្តដ៏អសា្ចរ្យរបស់អ្នកពាក់ព័ន្ធទាំងអស់ និងការចូលរួមដ៏មុះមុតរបស់អ្នករស់រានមានជីវិតដែលបានចែករំលែករឿងរ៉ាវរបស់ពួកគេ។ ពួកគេបានជឿជាក់លើយើង និងអនុញ្ញាតឲ្យយើងនាំយកបទពិសោធន៍របស់ពួកគេ​ប្រាប់ទៅកាន់ពិភពលោក ដោយពួកគេពោលថា គ្មាននរណាម្នាក់អាចលឺពួកយើងបានឡើយ ហើយក៏គ្មានអ្នកណាដឹងថាយើងនៅទីនេះដែរ”។

    សូមបញ្ជាក់ថា រឿង “រសាត់អណ្តែត” ត្រូវបានសរសេរឡើងផ្អែកលើព្រឹត្តិការណ៍ពិតនៃទាសភាពបច្ចុប្បន្ន។ ខ្សែភាពយន្តនេះ គឺជាខ្សែភាពយន្តបែបសោទនាកម្មដែលត្រូវបានថតស្ទើរតែទាំងស្រុងនៅលើសមុទ្រក្នុងប្រទេសកម្ពុជា ដែលរៀបរាប់អំពីក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ឈ្មោះ ចក្រា ជាជនជាតិខ្មែរ ដែលបានចាកចេញពីផ្ទះ​និងស្រុកកំណើតរបស់ខ្លួនដើម្បីស្វែងរកជីវិតដែលប្រសើរជាងមុន ប៉ុន្តែបែរជាធ្លាក់ខ្លួនធ្វើជាទាសករនេសាទតាមទូកទៅវិញ។ ខ្សែភាពយន្ត “រសាត់អណ្តែត” ឬ BUOYANCY ធ្វើការចាក់បញ្ជាំងគ្រប់រោងភាពយន្តទាំងអស់នៅ​ប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៨ ខែតុលានេះតទៅ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay