ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្នាមអាចម៍រុយលើមុខក្លាយទៅជាស្ទាយ  Make Up ដ៏ពេញនិយមសម្រាប់នារីសម័យថ្មីគ្រប់រូប

    BY Khmernote Media April 2, 2018
    ស្នាមអាចម៍រុយលើមុខក្លាយទៅជាស្ទាយ  Make Up ដ៏ពេញនិយមសម្រាប់នារីសម័យថ្មីគ្រប់រូប

    នារីដែលមានស្នាមអាចម៍រុយលើមុខតែងតែរិះរកនៅគ្រប់មធ្យោបាយដើម្បីបំបាត់ស្នាមទាំងនោះចេញព្រោះពួកគេគិតថាការមានស្នាមអាចម៍រុយលើមុខធ្វើឲ្យមើល ទៅមិនស្អាត។ តែអ្នកយល់ខុសហើយនារីសម័យថ្មីពួកគេបែរជាចង់មានស្នាមទាំងនេះទៅវិញ ដោយពួកគេយល់ថាការដែលមានស្នាមអាចម៍រុយតិចៗនៅលើផ្ទៃមុខកាន់តែធ្វើឲ្យមុខមានភាពទាក់ទាញថែមមួយកម្រិតទៀត។ ជាពិសេសតារាល្បីៗដោយពួកគេតែងតែយកស្ទាយទាំងនេះមកធ្វើការ Make up ពេលចូលរួមក្នុងកម្មវិធីធំម្ដងៗ។ 

    ក្នុងការ Make up បែបនេះវាមានភាពងាយស្រួលមែនទែន គឺពេលដែលយើងធ្វើការ Make up រួចរាល់យើងគ្រាន់តែយកជក់ដែលតូចយកមកចុចលើផ្ទៃមុខរបស់យើងធ្វើជាស្នាមស្រមោលក្រោមភ្នែក លើសពីនេះជ្រើសរើសយកពណ៌ត្នោតចាស់ ឬក៏យកពណ៌ណាឲ្យស៊ីគ្នាជាមួយនឹងពណ៌សក់របស់អ្នកដើម្បីឲ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញថែមទៀត។ បើសិនជាអ្នកចង់ឲ្យមើសទៅកាន់តែដូចធម្មជាតិចូលអ្នកកុំចុចស្នាមនោះឲ្យមានពណ៌ដិតៗដូចគ្នាច្រើនពេកហើយយកម៉្សៅមកថែមពីលើបន្តិចជាការស្រេច៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay