ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាកលវិទ្យាល័យចិនមួយ ហាមដាច់ខាតមិនឲ្យនិស្សិតហាយឡាយពណព៌សក់ចូលបរិវេណសាលាឡើយ

    BY Khmernote Media October 19, 2019
    សាកលវិទ្យាល័យចិនមួយ ហាមដាច់ខាតមិនឲ្យនិស្សិតហាយឡាយពណព៌សក់ចូលបរិវេណសាលាឡើយ

    ចិន៖ ការតុបតែងខ្លួនរបស់ក្រុមនិស្សិតស្រីពេលទៅរៀនម្តងៗហាក់កាន់តែឡូយឆាយឡើងរហូតពេលខ្លះពួកគេមើលទៅដូចជាក្រុមតារាទៅវិញ តែពុំមានលក្ខណៈជានិស្សិតទាល់តែសោះ។ ដើម្បីលុបបំបាត់ភាពភ្លើតភ្លើននេះ សាកលវិទ្យាល័យមួយនៅក្នុងប្រទេសចិនបានសម្រេចធ្វើការហាមឃាត់មិនឲ្យនិស្សិតទាំងអស់លាបពណ៌សក់ឡើយពេលទៅសាលារៀន។

    សាកលវិទ្យាល័យដែលផ្តើមអនុវត្តវិន័យមួយនេះមានឈ្មោះថា  Xi’an University of Science and Technology មានទីតាំងស្ថិតនៅក្នុងខេត្ត Shaanxi ភាគខាងជើងប្រទេសចិន។ សិស្សទាំងអស់ត្រូវតែមករៀនដោយមានសក់ពណ៌តាមបែបធម្មជាតិគឺពណ៌ត្នោតចាស់ ហើយសូម្បីតែការលាបពណ៌សក់ឲ្យខ្មៅក្រឹបខុសពីធម្មជាតិក៏មិនត្រូវបានអនុញ្ញាតផងដែរ។ សិស្សទាំងឡាយណាដែលមិនគោរពតាមបទបញ្ជានេះនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណសាកលវិទ្យាល័យឡើយ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay