ឆ្លាតណាស់! សត្វគោឈ្មោលមួយក្បាលដើរតាមព្រះសង្ឃដែលនិមន្តបិណ្ឌបាតរាល់ព្រឹក ដោយដើរតួជំនួសកូនសិស្សលោកបានយ៉ាងល្អ
ថៃ៖ ជាធម្មតាយើងតែងឃើញព្រះសង្ឃនិមន្តបិណ្ឌបាតជាមួយកូនសិស្សលោកចំនួនម្នាក់ ឬ២នាក់ ដោយឡែកថ្មីៗនេះនៅប្រទេសថៃបែរជាមានរឿងភ្ញាក់ផ្អើលមួយដោយកូនសិស្សសង្ឃលើកនេះ មិនមែនជាមនុស្សតែជាសត្វពាហនៈ នោះគឺសត្វគោ។
រឿងរ៉ាវភ្ញាក់ផ្អើលបានកើតឡើងតាមរយៈការចែករំលែកក្នុងបណ្តាញសង្គមនៅក្នុងថ្ងៃទី២១ ខែតុលា ម្សិលមិញនេះ។ ដោយវេលាម៉ោង៧ និង៣០នាទីព្រឹក នៅឯផ្សារបាងខាន់ ស្ថិតក្នុងស្រុកក្លងហ្លួង ខេត្តប៉ាធុមថានី ប្រទេសថៃ មានសត្វគោឈ្មោលមួយក្បាលអាយុ៣ឆ្នាំ បានដើរតាមព្រះសង្ឃបិណ្ឌបាត។ សត្វគោមួយក្បាលនេះគឺចេះ និងឈ្លាសវៃជាខ្លាំង ដោយវាឈប់ចាំទទួលបាតពីសំណាក់ប្រជាពលរដ្ឋ។
ព្រះសង្ឃបានបញ្ជាក់ឲ្យដឹងថា សត្វគោនេះគឺព្រះតេជគុណចិញ្ចឹមតាំងពីតូច ហើយវាជាសត្វឆ្លាតខុសពីគោដទៃ ដោយវាតែងតែស្តាប់បង្គាប់ និងដើរតាមព្រះតេជគុណ។ លើកនេះព្រះតេជគុណសាកល្បងយកវាមកបិណ្ឌបាតជាមួយដើម្បីចង់ដឹងថា តើវានឹងរករឿងអ្នកស្រុក ឬក៏មានបញ្ហាអ្វីឬអត់ តែមើលទៅវាចេះខ្លាំងណាស់៕
អត្ថបទ៖ មេសា



