អន្តរជាតិ
សកម្មភាពមួយនេះរបស់បុគ្គលិកព្រលានយន្តហោះជប៉ុនធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមកោតសរសើរគ្រប់គ្នា (មានវីដេអូ)
BY Khmernote Media
April 4, 2018
ជប៉ុន៖ ព្រលានយន្តហោះនៅក្នុងប្រទេសជប៉ុនត្រូវបានគេចាត់ទុកថា ជាព្រលានយន្តយន្តហោះល្អបំផុតមួយក្នុងចំណោមព្រលានយន្តជាច្រើននៅលើពិភពលោក។ មានចំណុចល្អៗជាច្រើនដែលជាធាតុផ្សំធ្វើឲ្យព្រលានយន្តហោះជប៉ុនជាប់ជាព្រលានយន្តហោះល្អបំផុត ដូចជា ទីកន្លែងធំទូលាយ សេវាកម្មល្អ បច្ចេកវិទ្យាទំនើប និងភាពរាក់ទាក់របស់បុគ្គលិកជាដើម។
ចំណុចមួយដែលត្រូវបានក្រុម អ្នកប្រើប្រាស់បណ្តាញសង្គមសរសើរ ចំពោះព្រលានយន្តហោះជប៉ុននោះ គឺថាមានបុគ្គលិកស្រីប្រចាំនៅព្រលានយន្តហោះតែងតែ ជូតសម្អាតវ៉ាលីរបស់អតិថិជនជានិច្ចពេលចេញពីម៉ាស៊ីន។ សកម្មភាពនេះត្រូវបានគេចាត់ទុកថា ជាសកម្មភាពប្រកបដោយក្រមសីលធម៌ខ្ពស់ និងជាការផ្តល់សេវាកម្មដ៏ល្អមួយ។ សូមអញ្ជើញប្រិយមិត្តទស្សនាសកម្មភាពដ៏ល្អរបស់បុគ្គលិកក្នុងព្រលានយន្តហោះជប៉ុនក្នុងវីដេអូខាងក្រោមនេះ៖
អត្ថបទ៖ ភក្តី
ប្រភព៖ metro