ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចង់ល្បីជ្រុលទៅធ្វើត្រាប់តាមវីដេអូក្នុងអិនធើណេត មានអីចុងក្រោយប្រឈមនឹងការជាប់គុក

    BY Khmernote Media April 3, 2018
    ចង់ល្បីជ្រុលទៅធ្វើត្រាប់តាមវីដេអូក្នុងអិនធើណេត មានអីចុងក្រោយប្រឈមនឹងការជាប់គុក

    ប្រទេសចិន ៖ ដើម្បីទទួលបានការចាប់អារម្មណ៍ច្រើន មនុស្សបានបង្កើតនូវសកម្មភាពប្លែកៗជាច្រើនហើយយកវាមកបង្ហោះក្នុងបណ្តាញ​សង្គម ទោះបីជាសកម្មភាពខ្លះមើលទៅហាក់ដូចជាមិនល្អរឺមិនសមរម្យក៏ដោយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីហួសចិត្តមួយ ដែលបុរសម្នាក់បានថតវីដេអូខ្លីពីសកម្មភាពលួច logo សំគាល់របស់រថយន្ត Mercedes Benz ដើម្បីយកទៅបង្ហោះក្នុងបណ្តាញសង្គម។ លោក Goa វ័យ២៥ឆ្នាំត្រូវប៉ូលិសចាប់បានទាំងភ័ស្តុតាងនៅផ្ទះតែម្តង បន្ទាប់ពីគាត់បានធ្វើការលួច logo សំគាល់របស់រថយន្ត Mercedes Benz មួយគ្រឿង។

    ម្ចាស់រថយន្តបានប្តឹងប៉ូលិស ហើយប៉ូលិសបានបើកមើលកាមេរ៉ាសុវត្ថិភាពនៅម្តុំនោះហើយបានប្រទះឃើញលោក Goa ចុះពីរថយន្តរបស់គាត់ហើយដើរទៅមុខរថយន្ត Mercedes Benz។ មួយសន្ទុះក្រោយមកគាត់ក៏បានបើករថយន្តចេញទៅ ប៉ូលិសបានតាមទៅដល់ផ្ទះរបស់លោក Goa ក្រោយការឆែកឆេប៉ូលិសបានរកឃើញ logo សំគាល់របស់រថយន្ត Mercedes Benz ច្រើនជាង១០នៅក្នុងផ្ទះរបស់គាត់។

    លោក Goa បានសារភាពថាគាត់មានការជក់ចិត្តជាមួយនឹងកម្មវិធីវីដេអូដ៏ល្បីមួយដែលមានឈ្មោះ Tik Tok។ ដោយធ្លាប់បានឃើញវីដេអូមួយដែលគេយក logo សំគាល់របស់រថយន្ត Mercedes Benz មកធ្វើជាប្រអប់បាយហើយទទួលបានការចាប់អារម្មណ៍ច្រើន ទើបគាត់សម្រេចបង្កើតវីដេអូសកម្មភាពលួច logo សំគាល់របស់រថយន្តនេះមកដាក់ក្នុងកម្មវិធីនេះដែរ ដោយសង្ឃឹមថានឹងមានអ្នកតាមដានវីដេអូខ្លួន។ លោក Goa អាចប្រឈមនឹងការជាប់គុក៣ឆ្នាំ នេះបើតាមការកំណត់របស់ច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសចិន៕

    អត្ថបទ ៖  Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay