ខ្មែរណូត

ស្វែងរក

  • PR

    ពីស្ត្រីដែលបរាជ័យម្នាក់ ប្រែទៅជាមនុស្សជោគជ័យនិងជាស្ត្រីឈានមុខ ដោយសារមុខជំនួញ NNP

    BY Khmernote Media November 2, 2019
    ពីស្ត្រីដែលបរាជ័យម្នាក់ ប្រែទៅជាមនុស្សជោគជ័យនិងជាស្ត្រីឈានមុខ ដោយសារមុខជំនួញ NNP

    អ្នកស្រី ប៉ុន ចិន្តា ដែលជាអ្នករកស៊ីជាច្រើនឆ្នាំលើវិស័យគ្រឿងសម្អាងហើយក៏ធ្លាប់ចាញ់បោកដៃគូនិងបរាជ័យនោះ បែរជាមិនបោះវិស័យនេះប៉ុន្តែងាកមកចាប់ដៃគូជាមួយគ្រឿងសម្អាង NNP វិញដោយទទួលលទ្ធភាពជោគជ័យបានចំណូលរាប់ម៉ឺនដុល្លារក្នុង១ខែៗ។

    កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះក្រុមហ៊ុនគ្រឿងសំអាង NNP បានរៀបចំធ្វើពិធីសិក្ខាសិលាដ៏ធំមួយដើម្បីជួបជុំតំណាងចែកចាយរបស់ខ្លួន២៤ ខេត្តក្រុងនៅខេត្តតាកែវ ក្នុងគោលបំណងបង្ហាញគន្លឹះធ្វើជំនួញឲ្យបានជោគជ័យជាមួយNNP។

    រៀបរាប់ក្នុងពិធីសិក្ខាសាលានេះ អ្នកស្រី ប៉ុន ចិន្តា បានឡើងថ្លែងឱ្យដឹងថា កាលពីមុនៗ ដើម្បីទទួលបានប្រាក់កំរៃរាប់ម៉ឺនដុល្លារក្នុងមួយខែៗដំបូងឡើយអ្នកស្រីគឺជាអ្នកលក់ឥវ៉ាន់ចាប់ហ៊ួយម្នាក់ ហើយក៏ធ្លាប់លក់ផលិតផលឲ្យក្រុមហ៊ុនមួយដែរតែមិនបានជោគជ័យទៀតឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះអ្នកស្រីក៏ចាញ់បោកគេអស់ប្រាក់រាប់ម៉ឺនដុល្លារក្នុងចាប់ដៃគូរកស៊ីខុសមនុស្សខុសក្រុមហ៊ុន។

    ក្រោយពីចាញ់បោកគេអស់ប្រាក់រាប់ម៉ឺនដុល្លារអ្នកស្រី ប៉ុន ចិន្តា ក៏សម្រេចចិត្តមកចាប់ផ្ដើមជាមួយគ្រឿងសម្អាងNNP មិនបានមួយឆ្នាំផងអ្នកស្រីទទួលបានប្រាក់ចំណេញរាប់ម៉ឺនដុល្លារ និងក្លាយជាម្ចាស់ដេប៉ូចែកចាយប្រចាំស្រុកបាទីខេត្តតាកែវ ទៀតផងបច្ចុប្បន្ននេះ។

    ជាអ្នកស្រុកបាទី ខេត្តតាកែវ បាននិយាយទៀតថា ការងាកមកចាប់ដៃជាមួយ NNP មិនបានធ្វើឲ្យអ្នកស្រីខកបំណងឡើយនៅទីបំផុតអ្នកស្រីក៏ទទួលបានជោគជ័យលើសពីការស្មានក្លាយជាម្ចាស់ដេប៉ូចែកចាយគ្រឿងសម្អាង NNP ប្រចាំខេត្តតាកែវព្រមទាំងទទួលបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារក្នុង១ខែៗ។ បើប្រៀបធៀបអំឡុងពេលអ្នកស្រីនៅលក់ចាប់ហួយ គឺប្រាក់ចំណេញខុសគ្នាដូចមេឃហើយនិងដី។

    ថ្លែងក្នុងពិធីសិក្ខាសាលាខាងលើលោកស្រី ទ្រី ដាណា អគ្គនាយិកា NNP បានឲ្យក្នុងថាក្នុងនាមជាម្ចាស់ក្រុមហ៊ុនមួយរូបលោកស្រីតែងតែស្វែងរកទីផ្សារ និងបង្កើតកម្មវិធីដើម្បីជួបជុំម្ចាស់ដេប៉ូគ្រប់២៤ខេត្តក្រុងក្នុងគោលបំណងបង្ហាញគន្លឹះសំខាន់ៗដល់តំណាងចែកចាយទាំងអស់។ ពិសេសលើសនេះទៀតនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះក្រុមហ៊ុននឹងធ្វើពិធីចែកចាយរថយន្តម៉ាក Ford មួយគ្រឿងតម្លៃជាង៥ម៉ឺនដុល្លារដល់សមាជិកNNP ។ ក្រៅពីរថយន្តក្រុមហ៊ុនក៏មានចែកម៉ូតូ និងទូរស័ព្ទផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay