រំជួលចិត្ត ! ឪពុកស្រក់ទឹកភ្នែកនិយាយលែងចេញ ក្រោយពីដឹងថាកូនរបស់ខ្លួនធ្វើទង្វើរបែបនេះពីក្រោយខ្នងអស់រយៈពេលជាង១ឆ្នាំ
ប្រទេសចិន ៖ កូនៗខ្លះមិនមានពេលវេលាគ្រាប់គ្រាន់សំរាប់មើលថែរក្សាឪពុកម្តាយរបស់ខ្លួននោះទេ ដោយសារតែបែបនេះទើបគេរកវិធីផ្សេងៗដើម្បីមើលថែរគាត់។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីរំជួលចិត្តមួយ ដែលប្តីប្រពន្ធមួយគូបានជួលអោយគេយកអាហារល្អៗទៅអោយឪពុកជារៀងរាល់ថ្ងៃដោយមិនអោយឪពុកដឹង។
តាមប្រភពបានអោយដឹងថាប្តីប្រពន្ធមួយគូនេះត្រូវចាកចេញទៅធ្វើការនៅកន្លែងឆ្ងាយ ពួកគេដឹងថាឪពុកនឹងមិនបរិភោគអាហារដែលល្អសំរាប់សុខភាពទេពេលដែលពួកគេមិននៅព្រោះគាត់គិតថាអាហារទាំងអស់នោះថ្លៃ។ បែបនេះហើយទើបប្តីប្រពន្ធមួយគូនេះ សម្រេចចិត្តធ្វើការកុំម្ម៉ងម្ហូបអាហារពីហាងមួយ អោយឪពុកជារៀងរាល់ថ្ងៃដោយសុំអោយបុគ្គលិកនោះកុំបង្ហាញវិក្ក័យបត្រនោះអោយទៅគាត់ឃើញ។ ក្នុងកំឡុងរយៈពេលមួយឆ្នាំបុគ្គលិកតែងតែបញ្ចូនអាហារទៅអោយលោកតា Chui យ៉ាងទៀងទាត់។ ថ្ងៃមួយបុគ្គលិកបានភ្លេចវិក្ក័យបត្រចេញធ្វើអោយលោកតា Chui បានឃើញតម្លៃអាហារនេះ គាត់យំហើយនិយាយថា “កូនៗគេខំធ្វើការងារខ្លាំងណាស់ ធ្វើមានអារម្មណ៍មិនស្ងប់សោះដែលត្រូវមកអោយពួកគេចំនាយប្រាក់ច្រើនយ៉ាងនេះ៕


អត្ថបទ ៖ Mali
ប្រភព ៖ sanook