ខ្មែរណូត

ស្វែងរក

  • PR

    ភីអិនអិនបន្ថែមម៉ោងចាក់ផ្សាយរឿងភាគខ្មែរ និងភាគថៃចាប់ពីខែវិច្ឆិកា ២០១៩

    BY Khmernote Media November 4, 2019
    ភីអិនអិនបន្ថែមម៉ោងចាក់ផ្សាយរឿងភាគខ្មែរ និងភាគថៃចាប់ពីខែវិច្ឆិកា ២០១៩

    គ្រប់រឿងភាគខ្មែរ និងភាគថៃដែលបាន និងកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនបានទាញយកបេះដូងទស្សនិកជនអោយងាកមកទស្សនាកាន់តែកើនឡើងជាលំដាប់ ហេតុដូច្នេះហើយទើបមានទស្សនិកជនជាច្រើនបានស្នើអោយមានការបន្ថែមម៉ោងចាក់ផ្សាយរឿងភាគនេះអោយបានច្រើនជាងមុន។

    បច្ចុប្បន្នម៉ោងដែលកំពុងតែចាក់ផ្សាយរឿងភាគខ្មែរនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនគឺចាក់ផ្សាយចាប់ពីម៉ោង ៧:៥០នាទីយប់ ដល់ម៉ោង ៩:០០យប់ រៀងរាល់ថ្ងៃចន្ទ-សុក្រ ដោយក្នុងនោះមានការបែងចែកក្នុងមួយសប្តាហ៍ចាក់ផ្សាយចំនួនពីររឿង ថ្ងៃចន្ទ-ពុធ កំពុងតែចាក់ផ្សាយរឿង «តួគេខ្ញុំសម្តែង» និងចាប់ពីថ្ងៃ ព្រហស្បតិ៍-សុក្រ ចាក់ផ្សាយរឿង «និស្ស័យស្នេហ៍នាងមនោរាហ៍»។សម្រាប់រឿងភាគខ្មែរដែលត្រូវចាក់ផ្សាយក្នុងម៉ោងខាងលើនឹងត្រូវបន្ថែមម៉ោងចាប់ពីម៉ោង ៧:៣០នាទីយប់ ដល់ម៉ោង ៩:០០យប់ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

    ដោយឡែករឿងភាគថៃដែលកំពុងតែចាក់ផ្សាយមានពីររឿងគឺរឿង «កម្លាំងអធិដ្ឋាន» ចាក់ផ្សាយវេលាម៉ោង ៩:០០-១០:0០យប់ និងរឿង «ស្នេហ៍បញ្ច្រាស់ទិស» ចាក់ផ្សាយម៉ោង
    ៩:០០-១០:០០យប់ ដូចគ្នា ។រឿងភាគថៃនេះដែរ នឹងត្រូវបន្ថែមម៉ោងចាក់ផ្សាយចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១០:៣០នាទីយប់។

    កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិនបានអោយដឹងថា «សន្ទុះនៃការគាំទ្ររឿងភាគខ្មែរ និងភាគថៃនៅភីអិនអិនមានការកើនឡើង ប៉ុន្តែការ ទស្សនាសាច់រឿងមានតិច ដោយសារតែម៉ោងយើងមានរយៈពេលត្រឹមតែមួយម៉ោង ហើយទទួលបានការសហការឧបត្ថម្ភច្រើន ជាហេតុធ្វើអោយការទស្សនាសាច់រឿងត្រូវបានកាត់បន្ថយ ហេតុដូច្នេះទើបស្ថានីយទូរទស្សន៍ភីអិនអិនសម្រេចថានឹងបន្ថែមម៉ោងចាក់ផ្សាយ រឿងភាគខ្មែរអោយបានច្រើនជាងមុន ដើម្បីឆ្លើយតបទៅនឹងការសំណូមពរពីអ្នកគាំទ្រ»។

    ការបន្ថែមម៉ោងចាក់ផ្សាយនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះតទៅ។
    ភីអិនអិន រំពឹងថាទស្សនិកជននឹងបន្តការគាំទ្ររឿងភាគខ្មែរ និងរឿងភាគថៃបន្ថែមទៀត បន្ទាប់ពីមានការបន្ថែមម៉ោងចាក់ផ្សាយ៕

    https://www.facebook.com/PNNDramaFanClub/videos/407085736636710/

    https://www.facebook.com/PNNDramaFanClub/videos/718435138651909/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay