PR

អីយ៉ាស់! ស្ងាត់មួយស្របក់ Nokia បញ្ចេញស្មាតហ្វូនទំនើបចុងក្រោយ ២ ស៊េរី រចនាឡើងកាលីប ទាន់សម័យ ដាក់លក់ក្នុងតម្លៃពិសេសបំផុត!

BY
Khmernote Media
November 5, 2019

ក្រោយស្ងប់ស្ងាត់មួយរយៈ ពេលនេះ Nokia ដែលជាក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមបង្ហាញវត្តមាន វាយលុកទីផ្សាររបស់ខ្លួនសារជាថ្មីម្តងទៀត ដោយការវិលត្រលប់លើកនេះ Nokia ត្រៀមបង្ហាញទូរស័ព្ទស្មាតហ្វូនដ៏ទំនើបស៊េរីចុងក្រោយ ២ គ្រឿង ដាក់លក់ក្នុងតម្លៃសមរម្យបំផុត។

ស្មាតហ្វូនជំនាន់ថ្មីដែលក្រុមហ៊ុន Nokia បាននាំចូលមកទីផ្សារកម្ពុជាមាន 2 ម៉ូដែល គឺ Nokia 6.2 និង Nokia 7.2 ដែលមានលក់តាមបណ្តាហាងលក់ទូរស័ព្ទដៃដែលនៅជិតលោកអ្នក និង Smart Shop ទូរទាំងប្រទេស ហើយជាប្រភេទស្មានហ្វូនស៊េរីចុងក្រោយ និង ថ្មីសន្លាងបំផុត។ ស្មាតហ្វូនទាំង 2 ម៉ូដែលនេះ ត្រូវបានរចនាឡើងដោយមានភាពទាក់ទាញ និង ទាន់សម័យ ជាពិសេសមានការរចនាផ្នែកខាងក្រោយដ៏ល្អឥតខ្ចោះ ដែលមានកាមេរ៉ា ៣ គ្រាប់ នៅក្នុងស៊ុមរាងមូល ខុសប្លែកពីកាមេរ៉ារបស់ទូរស័ព្ទដទៃទៀត។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្រោយរបស់វា ក៏បានបង្កប់សេនស័រស្កេនម្រាមដៃផងដែរ។

សម្រាប់ Nokia 6.2 មានតម្លៃត្រឹមតែ 219 ដុល្លារ មានការរចនាឡើងកាលីប ទាន់សម័យ បំពាក់កាមេរ៉ាមុខទំហំ 8MP, មុខងារ Always-on HDR with Pure Display, បន្ទះឈីប Snapdragon 636, ថាមពលថ្មទំហំ 3,500mAh អាចប្រើបានរយៈពេល ២ ថ្ងៃ, RAM ទំហំ 4GB និង ទំហំផ្ទុក 64GB, កាមេរ៉ាក្រោយ ៣ គ្រាប់ ទំហំ 16MP , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP ហើយអាចដាក់ស៊ីមកាតបាន ២ និង បន្ថែម Memory ក្រៅបាន ព្រមទាំងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ទៀតផង។

ចំណែកឯ Nokia 7.2 មានតម្លៃត្រឹមតែ 289 ដុល្លារ គឺជាស្មាតហ្វូនដែលមានការឌីស្សាញផ្នែកខាងក្រៅដូចគ្នាទៅនឹងស្មាតហ្វូន Nokia 6.2 ប៉ុន្តែ សម្រាប់លក្ខណៈសម្បត្តិខាងក្នុងមានភាពខុសប្លែកបន្ដិច ដូចជា កាមេរ៉ាមុខរបស់វាមានទំហំ 20MP Quad Pixel f/2.0 ZEISS Optics, មានមុខងារ Always-on HDR with Pure Display, ប្រើបន្ទះឈីប Snapdragon 660, មានថាមពលថ្មទំហំ 3,500mAh កាន់ថ្មអាចប្រើប្រាស់បានរយៈពេលយូរដល់ទៅ ២ ថ្ងៃ, មាន RAM ទំហំ 6GB និង ទំហំផ្ទុក 128GB, កាមេរ៉ាក្រោយ ៣ គ្រាប់ ទំហំ 48MP with ZIESS Optics , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP, អាចដាក់ស៊ីមកាតបាន ២ និង បន្ថែម Memory ក្រៅបាន ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ផងដែរ។

ប្រញាប់កម្ម៉ង់ទិញឥលូវនេះ លោកអ្នកនឹងទទួលបានការថែមជូន ជើងTripodធំដ៏ស្រស់ស្អាតមួយ៕

https://www.facebook.com/106073217501802

Share This Post: