ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនមែនចេះតែស្លៀកតាមចិត្តនោះទេ!​ ប៉ូលិសហ្វីលីពីនឃាត់ជនបរទេស២នាក់ស្លៀកពាក់សិចស៊ីជិះម៉ូតូតាមដងផ្លូវ (មានវីដេអូ)

    BY Khmernote Media April 4, 2018
    មិនមែនចេះតែស្លៀកតាមចិត្តនោះទេ!​ ប៉ូលិសហ្វីលីពីនឃាត់ជនបរទេស២នាក់ស្លៀកពាក់សិចស៊ីជិះម៉ូតូតាមដងផ្លូវ (មានវីដេអូ)

    ហ្វីលីពីន៖ ប៉ូលិសហ្វីលីពីនបានធ្វើការឃាត់ខ្លួនស្រ្តីជនជាតិបរទេសម្នាក់ ដើម្បីធ្វើការណែនាំ និងបញ្ជាឲ្យនាងត្រូវតែយកសារ៉ុងរុំខ្លួន ជាបន្ទាន់ បន្ទាប់ពីនាងបានស្លៀកតែឈុតប៊ីគីនី និងជិះម៉ូតូជាមួយនឹងមិត្តប្រុសនាងពេញដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើង នៅលើដងផ្លូវមួយកន្លែងស្ថិតនៅក្នុងទីក្រុង Bohol ប្រទេសហ្វីលីពីន។

    អត្តសញ្ញាណរបស់ជនរបទេសទាំង២នាក់មិនត្រូវបានគេបង្ហាញនោះទេ តែបើយោងតាមប៉ូលិសដែលធ្វើការឃាត់ខ្លួនពួកគេបានឲ្យដឹងថា ជនបរទេសទាំង២នេះមានបំណងទៅលំហែនៅឆ្នេរសមុទ្រមួយកន្លែងនៅក្បែរកន្លែងកើតហេតុនោះ ហើយពួកគេមិនបានយកខោរអាចទៅផ្លាស់នៅឆ្នេរនោះទេ គឺពួកគេបានស្លៀកសំលៀកបំពាក់សម្រាប់លំហែនៅឆ្នេរសមុទ្រពីសណ្ឋាគាររួចជាស្រេច និងបានជិះម៉ូតូទៅតែម្តង។

    សកម្មភាពនេះត្រូវបានចាត់ទុកថា ជាឥរិយាបថមិសមរម្យមួយនៅក្នុងប្រទេសហ្វីលីពីន។ ក្រោយពីការឃាត់ខ្លួន និងបានបញ្ជាឲ្យស្ត្រីជនជាតិបរទេសរូបនោះយកសារ៉ុងមករុំខ្លួននាង ជនបរទេសទាំង២ត្រូវបានអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ពួកគេមិនត្រូវបានគេឃុំខ្លួន ឬពិន័យជាប្រាក់នោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay