ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយមានការបាញ់ប្រហារនៅក្នុងសាលារៀន សម្លាប់សិស្ស និងគ្រូជាច្រើននាក់មក អាមេរិកចេញគោលការណ៍ថ្មី ឲ្យសិស្សស្ពាយកាតាបបា្លស្ទិចមើលធ្លុះដល់ក្នុង ដើម្បីមករៀន

    BY Khmernote Media April 4, 2018
    ក្រោយមានការបាញ់ប្រហារនៅក្នុងសាលារៀន សម្លាប់សិស្ស និងគ្រូជាច្រើននាក់មក អាមេរិកចេញគោលការណ៍ថ្មី ឲ្យសិស្សស្ពាយកាតាបបា្លស្ទិចមើលធ្លុះដល់ក្នុង ដើម្បីមករៀន

    អាមេរិក៖ សាលារៀន Florida នៅសហរដ្ឋអាមេរិក បានសម្រេចឲ្យសិស្សទាំងអស់អនុវត្តនូវគោលការណ៍សុវត្ថិភាពថ្មីមួយ គឺតម្រូវឲ្យសិស្សទាំងអស់ត្រូវតែប្រើប្រាស់កាតាបស្ពាយ ដែលធ្វើពីប្លាស្ទិចថ្លាអាចមើលឃើញដល់ខាងក្នុង ដើម្បីងាយស្រួលពិនិត្យក្រែងមានមានសិស្សណាម្នាក់លាក់បង្កប់វត្ថុមិនប្រក្រតីមួយចូលទៅក្នុងថ្នាក់រៀន។

    ការរឹតបណ្តឹងផ្នែកសុវត្ថិភាពនេះត្រូវបានគណៈគ្រប់គ្រងរបស់សាលារៀនធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងករណីបាញ់សម្លាប់មួយដែលបានកើតឡើងនៅក្នុងសាលារៀន Marjory Stoneman Douglas  ក្នុងរដ្ឋ Florida កាលពីថ្ងៃទី ១៤ ខែកុម្ភៈកន្លងនេះ ដែលពេលនោះមានសិស្សសាលា និងគ្រូបង្រៀនចំនួន១៧នាក់បានស្លាប់បាត់បង់ជីវិត។

    យ៉ាងណាក្តីការអនុវត្តនូវគោលការណ៍សុវត្ថិភាពថ្មីនេះ ត្រូវបានក្រុមសិស្សសាលារៀនរិះគន់យ៉ាងខ្លាំង ដោយពួកគេបានឡើកឡើងថា វាបានបំពាន់លើឯកជនភាពរបស់ពួកគេ។ ជាការឆ្លើយតបបែបឌឺដងដល់សាលារៀនក្រុមសិស្សសាលាបានបង្ហោះសារផ្សេងៗក្នុងបណ្តាញសង្គម។ អ្នកខ្លះបានសរសេរថា កាតាបនេះមានតម្លៃជាងជីវិតរបស់ខ្ញុះទៅទៀត។ អ្នកខ្លះបានសរសេរថា ការបំពាន់លើសិទ្ធបុគ្គបានចាប់ផ្តើមហើយ។ អ្នកខ្លះបាននិយាយថា ការស្ពាយកាតាបនេះវាបានធ្វើឲ្យគេនឹកឃើញដល់ការបាញ់សម្លាប់ជានិច្ច ដូចនេះមានន័យថារូបគេស្ពាយសោកនាដកម្មជាប់ខ្លួនជានិច្ច៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay