មុនពេលមកដល់់ LA Galaxy ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបដិសេធសំណើរដ៏ធំមួយរបស់ក្លឹបយក្សចិនដែលមានតម្លៃដល់ទៅ 100លានដុល្លា
- April 4, 2018
ខ្សែប្រយុទ្ធខ្ញីចាស់ Zlatan Ibrahimovic បានប្រាប់អ្នកសារពត៌មានថា៖ រូបគេបានច្រានចោលសំណើរដ៏ធំមួយពីក្លឹបយក្សធំដែលគ្រោងផ្ទេរតម្លៃខ្លួនអោយរូបគេ 100លានដុល្លា មុនពេលដែលរូបគេចាកចេញពីក្លឹបបិសាចក្រហម Manchester United មកកាន់ក្លឹប LA Galaxy របស់សហរដ្ឋអាមេរិក។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះបានចាកចេញពីក្លឹបបិសាចក្រហម Manchester United ទៅកាន់លីគកំពូល MSL របស់សហរដ្ឋអាមេរិកកាលពីចុងមីនាកន្លងទៅ។ ការចាកចេញរបស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic បន្ទាប់ពីក្លឹប LA Galaxy បានព្យាយាមចចារជាមួយនឹងរូបគេអស់រយៈពេលជាង 1 ឆ្នាំរួចមក។
ការផ្ទេរទៅកាន់ក្លឹប LA Galaxy របស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic នេះត្រូវបានគេរំពឹងទុកថាខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះនឹងទទួលបានប្រាក់ឈ្នួលពលកម្មពីក្លឹប LA Galaxy ក្នុងកុងត្រារយៈពេល 2 ឆ្នាំក្នុងតម្លៃ 3លានដុល្លា។ មុនពេលមកដល់ក្លឹប LA Galaxy នេះខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបដិសេធសំណើរដ៏ធំពីក្លឹបយក្សធំដែលតម្លៃខ្លួនដល់ទៅ 100លានដុល្លា ឯណោះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






