ម្តងនេះ Nycha ប្តួរចរឹតពីតួស្លូតទៅជាតួកាចម្តង មើលហើយមិនសរសើរមិនបាន
ទស្សនិកជនធ្លាប់បានទស្សនារួចមកហើយពីសមត្ថភាពសម្តែងរបស់Nycha ដែលកន្លងមក នាងធ្លាប់តែសម្តែងជាតួស្លូត សុភាព ប៉ុន្តែមិនមែនមានន័យថានាងមិនអាចសម្តែងជាតួដែលមានចរឹតផ្សេងនោះទេ ជាក់ស្តែងដូចជារឿងភាគថៃមួយរឿង ចំណងជើង«គំនុំស្នេហ៍អតីតជាតិ»ដែលត្រូវបានអ្នកដឹកនាំរឿងតម្រូវអោយសម្តែងជាតួអង្គកាច ឆ្នាស់ និងបានធ្វើអោយអ្នកគាំទ្រមិនសរសើរមិនបានពីការសម្តែងរបស់នាងក្នុងរឿងមួយនេះ។
រឿងនេះអ្នកដឹកនាំរឿងតម្រូវអោយ Nycha ចាប់ដៃគូជាមួយ Toey ដែលសាច់រឿងបង្ហាញពី រឿងរ៉ាវស្នេហាដែលបានកើតឡើងតាំងពីអតីតកាល។ ក្នុងពេលបច្ចុប្បន្ន Kalin(Nycha) គឺជាតារាបង្ហាញម៉ូតដ៏ល្បីល្បាញម្នាក់ ប៉ុន្តែនាងមានរឿងអាស្រូវជាច្រើនដោយសារតែនាងបានរស់នៅជាមួយបុរសដែលមានប្រពន្ធរួចហើយ តែនាងមិនខ្វល់អ្វីទាំងអ្វីទាំងអស់។ ថ្ងៃមួយនាងបានរកឃើញស្នៀតសក់បុរាណធ្វើពីមាសមួយ ហើយស្នៀតសក់នោះបាននាំនាង អោយសុបិន្តឃើញTianKhumជាមនុស្សស្រីដែលមានរូបរាងមុខមាត់ដូចជានាង ក្នុងសុបិន្តនាងបានដឹងពីដំណើរជីវិតរបស់Tiankhumទាំងអស់។
Tiankhumគឺជានារីម្នាក់ដែលមានចរឹតស្លូតបូត សុភាពរាបសារម្នាក់ ដោយសារតែការដឹងគុណពីការជួយរបស់ Taywarit ទើបធ្វើអោយនាងក្លាយជាស្រីកំណាន់របស់គេ។ តែជីវិតក្លាយជាស្រីកំណាន់របស់ Taywarit មិនមែនងាយស្រួលឡើយ នាងតែងត្រូវបានធ្វើទារុណកម្មពី Wongduen រហូតបានធ្វើអោយនាងស្លាប់។ Tiankhum បានស្លាប់ទាំងមិនអស់ចិត្ត នាងបានសច្ចាអោយខ្លួនឯងរឹងមំា និងសាហាវនៅជាតិក្រោយ ដូចនេះនាងអាចសងសឹកលើគ្រប់គ្នាដែលបានធ្វើបាបនាង។

រឿង «គំនុំស្នេហ៍អតីតជាតិ» នឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៥:៤០នាទី រៀងរាល់ថ្ងៃចន្ទ-សុក្រ៕
ទស្សនាឈុតខ្លីសូមចុច៖
https://www.facebook.com/PNNDramaFanClub/videos/506276980227841/

