ចំជាទំនៀមទំលាប់ចម្លែកមែន ! ក្នុងថ្ងៃរៀបការសាច់ញាតិបែរជាចាប់កូនកំលោះវាយបែកឈាម ហើយថែមទាំងស្រោចអំបិលពីលើទៀតដោយជឿថា…
ប្រទេសចិន ៖ ក្នុងតំបន់នីមួយៗសុទ្ធតែមានទំនៀមទំលាប់ផ្ទាល់ខ្លួនផ្សេងៗពីគ្នា ដែលត្រូវបានមនុស្សពីមួយជំនាន់ទៅមួយជំនាន់បន្តធ្វើតាម តែទំនៀមទំលាន់ខ្លះក៏ត្រូវគេបំបាត់ចោល ដោយសារតែវាមិនសមស្របក្នុងពេលបច្ចុប្បន្ន។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីរៀបការដ៏ស្រៀវសាច់មួយ ដែលកូនកំលោះត្រូវគេវាយបែកឈាមហើយយកអំបិលស្រោចពីលើដោយតែជាទំនៀមទំលាប់ក្នុងតំបន់នោះ។ តាមប្រភពបានអោយដឹងថាហេតុការណ៍នេះបានកើតឡើងកាលពីពីរសប្តាហ៍មុន នៅក្នុងស្រុក Shaoyang ខេត្ត Hunan ប្រទេសចិន។
បើតាមមើលទៅទំនៀមទំលាប់មួយនេះដូចជារាងសាហាវបន្តិច ប៉ុន្តែវាក៏បានបង្គប់នូវអត្ថន័យល្អជាច្រើនដែលនេះបើតាមការបកស្រាយរបស់អ្នកក្នុងតំបន់។ គេជឿថាធ្វើបែបនេះជាការផ្តល់ដំបូន្មាន “ការវាយកូនកំលោះក្នុងពិធីរៀបការគឺជាការរំលឹកប្រាប់កូនកំលោះថាជីវិតក្រោយរៀបការមានការលំបាក និង ធ្វើអោយកូនកំលោះអោយតម្លៃខ្លាំងលើវា”។ សំរាប់ “ការចាក់អំបិលទៅលើរបួសក្រោយពេលវាយហើយនោះគឺចង់អោយកូនកំលោះមានការស៊ូទ្រាំជាមួយនឹងស្ថានភាពពិបាកៗទោះបីជាកាន់តែពិបាកខ្លាំងយ៉ាងណាក៏ដោយ”។ នេះវាមិនមែនជាទំនៀមទំលាប់ដែលមើលទៅសាហាវតែមួយនោះទេ មានទំនៀមទំលាប់ប្លែកៗដឹងសាហាវមួយចំនួនទៀតដែលគេដឹងថាកើតមាននៅក្នុងតំបន់មួយចំនួនក្នុងប្រទេសនេះ៕

អត្ថបទ ៖ Mali
ប្រភព៖ nextshark