វៀតណាមនិយាយថា ពិបាកទប់ស្កាត់ទំនិញក្លែងក្លាយ ដែលប្រើពាក្យថា “Made in Vietnam” ដើម្បីគេចពន្ធអាមេរិក
- BY
- autoadmin
- November 15, 2019
មន្រ្តីគយវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសខ្លួនកំពុងព្យាយាមទប់ស្កាត់ការក្លែងបន្លំការនាំចេញរបស់បរទេស ដែលមានគោលដៅទៅអាមេរិក។ ពួកគេនិយាយថា អ្នកនាំចេញទំនិញទាំងនោះបានដាក់តែមលើទំនិញខ្លួនទៅជា “Made in Vietnam” ដើម្បីជៀសវាងពន្ធគយ ដែលមានតម្លៃរាប់រយលានដុល្លារលើទំនិញចិន ដាក់ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងសង្គ្រាមពាណិជ្ជកម្មយ៉ាងអូសបន្លាយកន្លងមកនេះ។
ការផ្លាស់ប្តូរនេះក៏បានជំរុញឱ្យមានការព្រួយបារម្ភចំពោះការកើនឡើងនៃអ្នកផលិតដែលអះអាងថា ផលិតផលរបស់ពួកគេខុសច្បាប់មកពីប្រទេសវៀតណាម ទាំងដែលការពិតពួកវាមានប្រភពដើមមកពីប្រទេសចិន ហើយអាជ្ញាធរបានប្តេជ្ញាថា ទប់ស្កាត់បញ្ហានេះជាមួយនឹងការត្រួតពិនិត្យ និងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង។ មន្ត្រីគយនៅទីក្រុងហាណូយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បច្ចុប្បន្នពួកគេខ្វះធនធានដើម្បីដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវ ហើយមានតែ ៥% នៃទម្រង់ប្រកាសនាំចេញ/នាំចូល ត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវ៕
អត្ថបទ៖ លីដា
- Share This Post: