របៀបនៃការស្លៀកពាក់ទាំង ៥ ដើម្បីឲ្យមើលទៅឃើញរាងតូចស្អាត
នារីៗដែលមានមាឌធាត់ពិតជាមានការពិបាកចិត្តជាខ្លាំងទោះបីជាពួកគេព្យាយាមហាត់ប្រាណ រឺក៏តមអាហារយ៉ាងណាក៏នៅតែមិនអាចបិទបាំងរូបរាងធាត់របស់ពួកគេបានភ្លាមៗដែរ។ ប៉ុន្ដែបើសិនជាអ្នកជ្រើសរើសការស្លៀកពាក់ឲ្យបានត្រឹមត្រូវនោះ វាអាចជួយបិទបាំងរាងដ៏ធំរបស់អ្នកបាន ដោយគ្រាន់តែអនុវត្តន៍នូវវិធីងាយៗខាងក្រោម៖
១. របៀបពាក់ស្បែកជើងដែលត្រឹមត្រូវ៖ ការដែលយល់ដឹងពីរបៀបពាក់ស្បែកជើង ក៏ដូចជារបៀបដាក់ជើងនោះអាចធ្វើឲ្យឃើញជើងរបស់អ្នកមើលទៅស្រលូនវែង និងអាចបន្លំឲ្យឃើញរាងរបស់អ្នករឹតស្ដើង។ ដូចជាអ្នកគួរតែដាក់ជើងបញ្ឆិតគ្នា ដើម្បីកុំឲ្យឃើញជើងរបស់អ្នកធំ។

២. ការជ្រើសរើសសម្លៀកបំពាក់៖ បើសិនជាអ្នកជ្រើសរើសអាវពាក់ខាងក្នុងខុសរឺក៏មិនត្រឹមត្រូវក៏អាចធ្វើឲ្យមើលមកឃើញមាឌរបស់អ្នកធំបានដែរ។ ដូចនេះអ្នកគួរ តែជ្រើសរើសអាវប្រភេទសាច់ក្រណាត់អំបោះ និងគួរជៀសវាងអាវដែលរឹបតឹង ណែន, អាវស្បែកជាដើម។

៣. ខោរឹបរាងពីក្នុង៖ ខោនេះអ្នកមិនគួរស្លៀកវាជារៀងរាល់ថ្ងៃនោះទេ អ្នកអាចប្រើប្រាស់យូរៗម្ដងសម្រាប់ចូលរួមក្នុងកម្មវិធីផ្សេងៗដើម្បីទទួលបានរាងស្អាតនៅពេលដែលអ្នកចង់ពាក់រ៉ូប រឺក៏សំពត់។ ជាពិសេសកាន់តែធ្វើឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងឡើង។

៤. ជ្រើសរើសការតុបតែងខាងក្រៅ៖ បើសិនជាអ្នកចង់បានរាងស្រលូនស្អាតអ្នកមិនគួរពាក់អាវណាដែលតឹងពេក រឺរឹបពេកនោះទេ។ ដើម្បីទទួលបានការរៀបចំខ្លួនឲ្យសាកសមអ្នកគួរតែពាក់អាវរលុងៗ គូជាមួយនឹងខោណាដែលតឹងបន្ដិចហើយបន្ថែមជាមួយនឹងស្បែកជើងកែងកាន់តែទទួលបាននូវភាពស្រស់ស្អាត។ហើយប្រសិនជាអ្នកជ្រើសរើសខោធំរលុងវិញនោះចូរអ្នកកុំស្លៀកខោណាដែលរលុងខ្លាំងពេកព្រោះវាធ្វើឲ្យឃើញជើងរបស់អ្នកកាន់តែធំ។

៥. អាវវែងពីក្រៅ៖ ដើម្បីបិទបាំងមាឌធំរបស់អ្នក អ្នកគួរតែសាកជាមួយនឹងការលេងស្ទាយអាវក្រៅវែង ព្រោះវាជួយបិទបាំងរាងរបស់អ្នកបានជិតល្អថែមទាំងជួយបន្លំឲ្យឃើញរាងរបស់អ្នកកាន់តែស្រលូនស្អាត៕

អត្ថបទ៖ Sai
ប្រភព៖timesofindia