វេជ្ជបណ្ឌិតអះអាងថា ការញៀននឹងការប្រើប្រាស់ស្មាតហ្វូនខ្លាំងពេកធ្វើអោយយើងប្រឈមនឹងជម្ងឺធាត់
ប្រទេសថៃ ៖ មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្នញៀនជាមួយនឹងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់គេ ពួកគេបានចំនាយពេលវេលាទំនេររបស់ខ្លួនជាច្រើនជាមួយនឹងការប្រើប្រាស់វា។ ការអះអាងពីវេជ្ជបណ្ឌិតជនជាតិថៃម្នាក់បានបញ្ជាក់ថា ការញៀនជាមួយនឹងការប្រើប្រាស់ស្មាតហ្វូនខ្លាំងពេកអាចបណ្តាលអោយមនុស្សកើតជម្ងឺធាត់។ វេជ្ជបណ្ឌិត Phanphimon Wipulakorn អ្នកនាំពាក្យផ្នែកសុខាភិបាលសាធារណៈរបស់ក្រសួងសុខាភិបាលថៃបានមានប្រសាសន៍ថា “ទម្លាប់នៃការប្រើប្រាស់ស្មាតហ្វូនរយៈពេលយូរៗពេក អាចបណ្តាលអោយមនុស្សជួបនឹងបញ្ហាលើសទម្ងន់រឺហៅថាជម្ងឺធាត់។
នាងបានបន្ថែមទៀតថា នាងឃើញមនុស្សសព្វថ្ងៃសឹងតែមិនអាចឃ្លាតចេញពីស្មាតហ្វូនរបស់ខ្លួនសូម្បីតែ៣ទៅ៤នាទី រហូតធ្វើអោយពួកគេមានអារម្មណ៍ថាស្មុគស្មាញ ខ្វាយខ្វល់ ទាំងនេះជាសញ្ញានៃជម្ងឺ។ ជាមួយនឹងការសម្លឹងលើអេក្រង់យ៉ាងតូចនេះជាច្រើនម៉ោងអ្នកនឹងមានបញ្ហាជាច្រើនទៀតជាមួយ ខ្នង ក និង ស្មាទាំងពីររបស់អ្នក។ វេជ្ជបណ្ឌិតបានស្នើរអោយអ្នកគួរតែជាធ្វើលំហាត់ប្រាណអោយបានច្រើនតាមតែអាចធ្វើទៅបាន ជារៀងរាល់ថ្ងៃជំនួសអោយការប្រើប្រាស់ស្មាតហ្វូនច្រើនហួសហេតុនេះ៕
អត្ថបទ ៖ Mali
ប្រភព ៖ coconutsbangkok