ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែទទួលទានទឹករមៀត រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនេះនឹងកើតឡើងចំពោះថ្លើម និងខួរក្បាលរបស់អ្នក

    BY Khmernote Media April 4, 2018
    គ្រាន់តែទទួលទានទឹករមៀត រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនេះនឹងកើតឡើងចំពោះថ្លើម និងខួរក្បាលរបស់អ្នក

    រមៀត គឺជាគ្រឿងទេសមួយប្រភេទដែលកំពុងទទួលបានការពេញនិយមកាន់តែខ្លាំងឡើងៗពីសំណាក់មនុស្សជាច្រើន ក៏ព្រោះតែពួកគេបានដឹងពីលក្ខណៈសម្បត្តិដ៏អស្ចារ្យប្រឆាំងទៅនឹងការរលាក ព្រមទាំងមានប្រសិទ្ធភាពព្យាបាលជម្ងឺបានជាច្រើនប្រភេទរបស់វា។ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលបានដឹងថា ការប្រើប្រាស់រមៀតអាចជួយបង្កើនសុខភាពថ្លើម និងខួរក្បាលឲ្យមានលក្ខណៈកាន់តែល្អប្រសើរបាន។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងអំពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលរបស់រមៀតចំពោះថ្លើម និងខួរក្បាល ក៏ដូចជារបៀបត្រឹមត្រូវក្នុងការប្រើប្រាស់ ៖

    ១. បង្ការរោគមហារីក និងជួយឲ្យថ្លើមមានសុខភាពល្អ ៖ អស់រយៈពេលជាច្រើនសតវត្សមកហើយដែលគ្រឿងទេសនេះត្រូវបានប្រើដើម្បីព្យាបាលជំងឺថ្លើមផ្សេងៗ។ យ៉ាងណាក៏ដោយកាលពី ២០ ឆ្នាំមុន អ្នកជំនាញបានចាប់ផ្តើមពិនិត្យមើលប្រសិទ្ធភាពរបស់រមៀតចំពោះករណីការពារថ្លើម។ ការស្រាវជ្រាវបានរកឃើញថារមៀតមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះថ្លើម ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងលក្ខណៈប្រឆាំងនឹងការរលាក។ វាមានសមត្ថភាពក្នុងការកាត់បន្ថយការខូចខាតនៃថ្លើមដោយសារ ជំងឺក្រិនថ្លើម ប៉ះពាល់របស់សារធាតុអេតាណុល កម្រិតជាតិដែកឡើងខ្ពស់ហួសប្រមាណ កម្រិតពុលក្នុងថ្លើមកើនឡើង និងជំងឺថ្លើម cholestasis។ សារធាតុ Curcumin ដែលមាននៅក្នុងរមៀតអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម ដោយវាកាត់បន្ថយសារជាតិ ​​​carcinogens ដែលជាភ្នាក់ងារបង្កមហារីកនៅលើថ្លើម ដូចជា thioacetamide។

    ២. បង្កើនសុខភាពខួរក្បាល ៖ អ្នកស្រាវជ្រាវជាច្រើនបានបង្ហាញថា រមៀតជួយបង្កើនភាពល្អប្រសើរដល់មុខងារខួរក្បាល និងព្យាបាលជំងឺភ្លេចភ្លាំង។ សារធាតុ curcumin ដែលមាននៅក្នុងរមៀតរារាំងការកកើតឡើងនៃសារធាតុ beta-amyloid plaques ( សារធាតុដែលបង្កឲ្យកើតមានជំងឺភ្លេចភ្លាំង)។ វាអាចកាត់បន្ថយការខូចខាតដោយសារការរលាក និងភ្នាក់ងារអុកស៊ីតកម្ម ដោយសារតែលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់វា។ ការសិក្សាស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា រមៀតក៏មានប្រយោជន៍ផងដែរដោះស្រាយបញ្ហាក្នុងករណីជំងឺធ្លាក់ទឹកចិត្តផងដែរ។

    ៣. របៀបអនុវត្តន៍ ៖ អ្វីដែលអ្នកត្រូវការ គឺម្ស៉ៅរមៀត ឬរមៀតម៉ត់ចំនួន ១/៤ ស្លាបព្រាកាហ្វេ និងទឹកធម្មតាចំនួន ១ ទៅ ២ ពែង។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវដាក់ដាំទឹកឲ្យពុះសិន។ បន្ទាប់មកចាក់រមៀតចូល និងដាំសម្រាប់រយៈពេល ១០ នាទីបន្ថែមទៀត។ ទុកឲ្យត្រជាក់បន្តិចសិន សឹមទទួលទាន៕

    អត្ថបទ៖ Bee

    ប្រភព ៖ Healthandhealthyliving

    Share This Post:
    MPO4D jitutoto mpo4d Mpoplay